វិធីស្នើសុំទិដ្ឋាការទៅប្រទេសជប៉ុន
អ្នកក៏អាចពិនិត្យព័ត៌មានជាភាសាអង់គ្លេស(English version) និងជប៉ុន(日本語版へ)ផងដែរ។
អ្នកក៏អាចដាក់ពាក្យស្នើសុំតាមអនឡាញបានដែរ សម្រាប់គោលបំណងទេសចរណ៍រយៈពេលខ្លីតែប៉ុណ្ណោះ (e-Visa)។
១. អ្នកដែលអាចដាក់ពាក្យបាន
(១) សញ្ជាតិខ្មែរ (ស្នាក់នៅកម្ពុជាកំឡុងពេលដាក់ពាក្យ)(២) ជនបរទេសដែលមានទិដ្ឋាការស្នាក់នៅប្រទេសកម្ពុជារយៈពេលវែង ព័ត៌មានទិដ្ឋាការសម្រាប់ជនបរទេសសូមចុចនៅទីនេះ
* សម្រាប់ជនបរទេសដែលមានទិដ្ឋាការរយៈពេលខ្លីគឺមិនអាចដាក់ពាក្យបានទេ។
២. របៀបដាក់ពាក្យ
សូមត្រៀមឯកសារតម្រូវការនិងជ្រើសរើសវិធីសាស្ត្រមួយក្នុងចំណោមខាងក្រោម៖
(១) ដាក់ពាក្យផ្ទាល់នៅស្ថានទូតជប៉ុន ឬស្ថានកុងស៊ុលនៅសៀមរាប
ក. ម៉ោងការងារ (ចុចទីនេះដើម្បីមើលថ្ងៃឈប់សម្រាករបស់ស្ថានទូត)
(ក) ស្ថានទូតជប៉ុន៖ ម៉ោង៨:០០ ដល់ ១១:០០ (ពេលព្រឹកតែប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ១៩៤មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ស្ថានទូតជប៉ុន ផ្នែកកុងស៊ុល
(ខ) ស្ថានកុងស៊ុលនៅសៀមរាប៖ ម៉ោង៩:០០ ដល់ ១១:៣០ និងម៉ោង១៤:០០ ដល់ ១៦:៣០
អាសយដ្ឋាន៖ សណ្ឋាគារសុខាផាលេសសៀមរាប ផ្លូវ៦០ ភូមិត្រាង សង្កាត់ស្លក្រាម ខេត្តសៀមរាប ការិយាល័យកុងស៊ុលជប៉ុន
* ស្ថានទូតនឹងមិនទទួលពាក្យក្រៅពីម៉ោងរៀបរាប់ខាងលើឡើយ។
ខ. ស្ថានទូតនឹងអោយបង្កាន់ដៃដែលមានណាត់ថ្ងៃមកយកលទ្ធផលប្តូរនឹងលិខិតឆ្លងដែនរបស់អ្នក ប្រសិនបើពាក្យសុំរបស់អ្នកត្រូវបានទទួល។
គ. សាមីជនគួរមកដោយផ្ទាល់ដើម្បីដាក់ពាក្យនិងទទួលលទ្ធផល លើកលែងតែករណីខាងក្រោម៖
(ក) ស្នើសុំតាមរយៈភ្នាក់ងារទេសចរណ៍ដែលត្រូវបានអនុម័តដោយស្ថានទូត (សូមចុចទីនេះ )
(ខ) ស្នើសុំអោយប្តីប្រពន្ធ ឬសាច់ញាតិ(សាច់ញាតិកម្រិតទីបី)
(គ) ស្នើសុំជំនួសអនិតិជនដែលមានមនុស្សពេញវ័យរួមដំណើរជាមួយ។ (សូមភ្ជាប់លិខិតអនុញ្ញាតពីឪពុកម្តាយ ប្រសិនបើគ្មានអាណាព្យាបាលអមដំណើរជាមួយ)
(២)ការដាក់ពាក្យតាមអនឡាញ
ក. ការដាក់ពាក្យតាមអនឡាញគឺអនុញ្ញាតតែទិដ្ឋាការរយៈពេលខ្លីសម្រាប់គោលបំណងទេសចរណ៍ប៉ុណ្ណោះ។ (សូមដាក់ពាក្យនៅស្ថានទូត ឬការិយាល័យកុងស៊ុលក្នុងខេត្តសៀមរាប ប្រសិនបើគោលបំណងរបស់អ្នកគឺពាណិជ្ជកម្ម ការទៅលេងទុក្ខសាច់ញាតិ ឬអ្នកស្គាល់គ្នា។ល។)
ខ. សូមចូលទៅមើលគេហទំព័រទិដ្ឋាការអនឡាញ(e-Visa)(ភាសាអង់គ្លេស) និងធ្វើតាមការណែនាំ។
គ. អ្នកនឹងទទួលបានអ៊ីម៉ែលពីខាងប្រព័ន្ធទិដ្ឋាការអនឡាញ នៅពេលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានទទួល។
៣. រយៈពេលពិនិត្យទិដ្ឋាការ
(១) រយៈពេលលឿនបំផុតនៃការពិនិត្យទិដ្ឋាការគឺ ៥ថ្ងៃធ្វើការ (មិនរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាករបស់ស្ថានទូត)។ ដោយឡែកក្នុងករណីដែលមានការស្នើសុំអោយបន្ថែមឯកសារផ្សេងៗ ឬត្រូវពិនិត្យសម្រេចដោយក្រសួងការបរទេសប្រទេសជប៉ុនគឺអាចនឹងត្រូវការរយៈពេលលើសពី១ខែ ទៅតាមករណីនីមួយៗ។ ដូច្នេះសូមលៃទុកពេលវេលាអោយបានគ្រប់គ្រាន់សម្រាប់ការដាក់ពាក្យ។
* សូមចូលប្រទេសជប៉ុនមុនពេលទិដ្ឋាការផុតសុពលភាព (សុពលភាពរយៈពេល៣ខែរាប់ពីថ្ងៃផ្តល់ជូនដែលមានបញ្ជាក់លើទិដ្ឋាការ) សម្រាប់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី។ ទិដ្ឋាការរបស់អ្នកនឹងអស់សុពលភាពបន្ទាប់ពីអ្នកប្រើចូលប្រទេសជប៉ុន ឬនៅពេលទិដ្ឋាការផុតកំណត់។
(២) សម្រាប់ការដាក់ពាក្យតាមអនឡាញ លទ្ធផលនឹងត្រូវបានជូនដំណឹងតាមរយៈអ៊ីម៉ែលប្រហែល១សប្តាហ៍បន្ទាប់ពីស្ថានភាពពាក្យស្នើសុំ(status)នៅក្នុងប្រព័ន្ធបង្ហាញថា "កំពុងពិនិត្យ (Under examination)"។
* ការស្នើសុំតាមអនឡាញអាចនឹងប្រើរយៈពេលយូរ។
៤. ឯកសារតម្រូវសម្រាប់ស្នើទិដ្ឋាការ
សូមរៀបចំឯកសារតម្រូវទៅតាមគោលបំណង និងប្រភេទទិដ្ឋាការ។ (ចុចទីនេះដើម្បីទាញយកទម្រង់បែបបទពាក្យស្នើសុំ)ជនជាតិចិន រុស្ស៊ី និងជនបរទេសដែលស្ថិតក្នុងប្រទេសCIS ហ្សកហ្ស៊ី ហ្វីលីពីន វៀតណាម ដែលរស់នៅស្របច្បាប់នៅកម្ពុជា សូមចុចទីនេះដើម្បីពត៌មានលម្អិត។
* អាចមានករណីតម្រូវអោយបន្ថែមឯកសារ និងមកសម្ភាសន៍នៅស្ថានទូត ក្នុងកំឡុងពេលដាក់ពាក្យ។
(១) ទិដ្ឋាការចេញចូលមួយដង (ស្នាក់នៅរយៈពេលខ្លីក្រោម៩០ថ្ងៃ។ **លើកលែង ការងារ ឬសកម្មភាពដែលទទួលបានប្រាក់កម្រៃ**)
ក. ទិដ្ឋាការសម្រាប់ទេសចរណ៍ (អាចដាក់តាមអនឡាញបានe-Visa)ខ. ទិដ្ឋាការសម្រាប់ពាណិជ្ជកម្ម (កិច្ចប្រជុំ សន្នីសិទ ការបណ្ដុះបណ្តាលជំនាញបន្ថែមដោយមិនទទួលបានប្រាក់ចំនូល ការផ្លាស់ប្តូរវប្បធម៌ កីឡា និង កម្មសិក្សាជាដើម)
គ. ទិដ្ឋាការសម្រាប់ទៅលេងសាច់ញាតិ (មានការអញ្ជើញដោយប្តីប្រពន្ធ/សាច់ញាតិនៅប្រទេសជប៉ុន)
ឃ. ទិដ្ឋាការសម្រាប់ទៅលេងមិត្តភក្តិ (មានការអញ្ជើញដោយមិត្តភក្ដិនៅប្រទេសជប៉ុន)
ង. ទិដ្ឋាការសម្រាប់ប្ដី ប្រពន្ធ ឬកូនរបស់ជនជាតិជប៉ុនដែលស្នាក់នៅកម្ពុជារយៈពេលវែង
(២) ទិដ្ឋាការចេញចូលច្រើនដង (សម្រាប់អ្នកចំបាច់ត្រូវចេញចូលប្រទេសជប៉ុនរយៈពេលខ្លីច្រើនដង)
ក. សម្រាប់ ទេសចរណ៍ លេងបងប្អូន មិត្តភក្តិ ឬពាណិជ្ជកម្ម (រយៈពេលស្នាក់នៅក្រោម១៥ថ្ងៃ ក្នុង១ដង)ខ. ទិដ្ឋាការសម្រាប់ប្ដី ប្រពន្ធ ឬកូនរបស់ជនជាតិជប៉ុនដែលស្នាក់នៅកម្ពុជារយៈពេលវែង (រយៈពេលស្នាក់នៅក្រោម៩០ថ្ងៃ ក្នុង១ដង)
គ. សម្រាប់ ពាណិជ្ជកម្ម (រយៈពេលស្នាក់នៅក្រោម៩០ថ្ងៃ ក្នុង១ដង)
ឃ. សម្រាប់ វប្បធម៌ឬ អ្នកជំនាញ (រយៈពេលស្នាក់នៅក្រោម៩០ថ្ងៃ ក្នុង១ដង)
(៣) ទិដ្ឋាការស្នាក់នៅរយៈពេលវែង (ការស្នាក់នៅលើសពី៩០ថ្ងៃ ឬក្រោម៩០ថ្ងៃដោយទទួលបានប្រាក់ចំណូល សម្រាប់អ្នកដែលមានវិញ្ញាបនប័ត្របញ្ជាក់ពីសិទ្ធរស់នៅ)
(៤) ទិដ្ឋាការសម្រាប់ព្យាបាលជំងឺ (គេហទំព័រជាភាសាអង់គ្លេស)
《ទិដ្ឋាការផ្សេងៗ》
ទិដ្ឋាការឆ្លងកាត់
(៥) កំណត់ចំណាំនៅពេលរៀបចំឯកសារសម្រាប់ការដាក់ពាក្យស្នើទិដ្ឋាការប្រភេទ(១)ដល់(៤)ខាងលើ
ក. សូមដាក់ឯកសារជាទំហំក្រដាស A4 (ប្រសិនបើឯកសារដើមមានទំហំធំឬតូចជាងសូមថតចម្លងមកត្រឹមក្រដាស A4)។ខ. សូមកុំកិបឯកសារ។
គ. ច្បាប់ចម្លងនៃឯកសារមួយចំនួនអាចទទួលយកបាន លុះត្រាតែមានការបញ្ជាក់ជាមុនសិន។
ឃ. ប្រសិនបើឯកសារជាភាសាផ្សេងក្រៅពីភាសាអង់គ្លេស ឬភាសាជប៉ុន សូមភ្ជាប់ការបកប្រែ ឬចង្អុលបង្ហាញព័ត៌មានចាំបាច់សម្រាប់ការពិនិត្យជាភាសាអង់គ្លេស ឬភាសាជប៉ុន។
(ឧទាហរណ៍៖ សម្រាប់សៀវភៅគ្រួសារ សំបុត្រកំណើត ជាដើម ធ្វើច្បាប់ចម្លង និងសរសេរឈ្មោះអ្នកពាក់ព័ន្ធ និងផ្នែកចាំបាច់សម្រាប់ការពិនិត្យ ដូចជាទំនាក់ទំនង ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ។)
៥. ការទទួលលទ្ធផល(លិខិតឆ្លងដែន) និងទូទាត់ថ្លៃសេវា
(១) ប្រសិនបើអ្នកដាក់ពាក្យផ្ទាល់នៅស្ថានទូត ឬស្ថានកុងស៊ុលសៀមរាប
ក. អ្នកនឹងទទួលបានទិដ្ឋាការនៅថ្ងៃទទួលលទ្ធផលដែលដាក់ក្នុងបង្កាន់ដៃ ប្រសិនបើពាក្យស្នើសុំរបស់អ្នកបំពេញគ្រប់លក្ខខណ្ឌនៃការវិនិច្ឆ័យចេញទិដ្ឋាការ។ខ. ម៉ោងសម្រាប់ទទួលលទ្ធផល (ថ្ងៃចន្ទដល់សុក្រ លើកលែងថ្ងៃឈប់សម្រាករបស់ស្ថានទូត)
(ក) ស្ថានទូតជប៉ុន៖ ម៉ោង១៤:០០ ដល់ ១៦:០០ (ពេលរសៀលតែប៉ុណ្ណោះ)
(ខ) ស្ថានកុងស៊ុលនៅសៀមរាប៖ ម៉ោង៩:០០ ដល់ ១១:៣០ និងម៉ោង១៤:០០ ដល់ ១៦:៣០រសៀល
(គ) ពេលមកទទួលលទ្ធផល សូមបង់ប្រាក់ (ប្រាក់រៀលតែប៉ុណ្ណោះ) (ចុចទីនេះសម្រាប់ពត៌មានតម្លៃសេវា)
(២) ប្រសិនបើអ្នកសុំតាមអនឡាញ
ក. ប្រពន័្ធទិដ្ឋាការអនឡាញនឹងផ្ញើរអ៊ីម៉ែលជូនដំណឹងពីលទ្ធផល (ដែលបង្ហាញថាទិដ្ឋាការរបស់អ្នកត្រៀមនឹងធ្វើហើយ) ប្រហែល១សប្តាហ៍បន្ទាប់ពីស្ថានភាពពាក្យសុំ(status)បង្ហាញថា "កំពុងពិនិត្យ(Under examination) "។ សូមធ្វើតាមការណែនាំដែលមាននៅក្នុងអ៊ីម៉ែលហើយចូលទៅគេហទំព័រទិដ្ឋការអនឡាញ និងធ្វើការស្វែងយល់ពីវិធីទូទាត់ថ្លៃសេវា។ (ពត៌មានលម្អិតស្តីពីទិដ្ឋាការរបស់អ្នកមិនត្រូវបានបង្ហាញនៅលើអ៊ីម៉ែលទេ) ខ. តម្រូវអោយបង់ថ្លៃទិដ្ឋាការតាមរយៈប័ណ្ណឥណទាន ហើយតម្លៃនឹងត្រូវគណនាជាប្រាក់យេនដែលអត្រាការប្រាក់គិតតាមក្រុមហ៊ុនប័ណ្ណឥណទាន (វិក្កយបក្រនឹងមិនត្រូវបានចេញជូនឡើយ)។
សូមចុចលីងសម្រាប់របៀបនៃការបង់ប្រាក់អនឡាញ How to apply for visa on the JAPAN eVISA website (online payment) រួចសូមធ្វើតាមការណែនាំ។
* ថ្លៃទិដ្ឋាការនឹងត្រូវបានទូទាត់ពីគណនីរបស់អ្នកនៅពេលដែលស្ថានទូតបានបញ្ជាក់រួចរាល់ (វាអាចនឹងចំណាយពេលចាប់ពីរថ្ងៃឡើងបន្ទាប់ពីការចុះឈ្មោះប័ណ្ណឥណទានបានជោគជ័យ)។
៦. ព័ត៌មានផ្សេងៗ
(១) ការពិនិត្យទិដ្ឋាការត្រូវបានធ្វើឡើងស្របតាមស្តង់ដារនៃការផ្តល់ជូនជាមូលដ្ឋាន (សូមចុចទីនេះ)។ប្រសិនបើអ្នកមិនទទួលបានទិដ្ឋាការ នោះអាចបណ្តាលមកពីពាក្យសុំរបស់អ្នកមិនសមស្របតាមលក្ខខណ្ឌវិនិច្ឆ័យណាមួយ (ចុចទីនេះសម្រាប់ព័ត៍មានលម្អិត)។
(២) សូមចូលទៅគេហទំព័រក្រសួងការបរទេសសម្រាប់សំណួរទាក់ទងនឹងពាក្យស្នើសុំ (សូមចុចទីនេះ)។
(៣) ទាក់ទងបន្ទាន់សម្រាប់សំណួរទូទៅស្តីពីការស្នើសុំទិដ្ឋាការ (២៤ម៉ោង/ថ្ងៃចន្ទដល់ថ្ងៃអាទិត្យ សម្រាប់ភាសាអង់គ្លេសតែប៉ុណ្ណោះ) (សូមចុចទីនេះ)។
