ទិដ្ឋាការឆ្លងកាត់

2022/10/11
ទិដ្ឋាការប្រភេទនេះគឺសម្រាប់សាមីជនដែលមានគម្រោងទៅប្រទេសទី3 ដោយត្រូវប្ដូរជើងហោះហើរនៅព្រលានយន្តហោះនៃប្រទេសជប៉ុន។
ក្នុងករណីមានគោលបំណងឆៀងចូលកិច្ចប្រជុំ ទៅលេងសាច់ញាតិ ឬមិត្តភក្តិដែលស្នាក់នៅជប៉ុន សូមរៀបចំឯកសារស្របតាមគោលបំណងនីមួយៗនោះ។

ឯកសារតម្រូវការ

. លិខិតឆ្លងដែន (លិខិតឆ្លងដែន ស្តង់ដារ ICAO ឬលិខិតឆ្លងដែន IC)
 យ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
     ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
     បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន)
៤. ឯកសារបញ្ជាក់ពីលទ្ធភាពអាចរ៉ាប់រងការចំណាយក្នុងការធ្វើដំណើរ           
      
តុល្យបញ្ជីគណនីច្បាប់ដើម、សៀវភៅបញ្ញើសំចៃ (ថតចម្លងនិងច្បាប់ដើម) ជាដើម។
៥. តារាងកម្មវិធីស្នាក់នៅ
៦. សំបុត្រយន្តហោះនៃជើងហោះហើរទាំងមូល        
     
ពីប្រទេសកម្ពុជាទៅប្រទេសគោលដៅចុងក្រោយ (សម្រាប់ការធ្វើដំណើរទៅមក៖ ទៅប្រទេសគោលដៅចុងក្រោយ និងត្រឡប់មកកម្ពុជាវិញ)
៧. ទិដ្ឋាការដែលមានសុពលភាពនៃប្រទេសទី៣ដែលសាមីជនគ្រោងនឹងធ្វើដំណើរទៅ
 
     ឯកសារបន្ថែមសម្រាប់ករណីដូចខាងក្រោម           
・ ករណីសាមីជនមិនមែនជាអ្នកធានារ៉ាប់រងថ្លៃចំណាយខ្លួនឯង ⇒ លិខិតអះអាង/ លិខិតធានា
・ ករណីអនីតិជនធ្វើដំណើរដោយគ្មានឳពុកម្ដាយអមជាមួយ ⇒ លិខិតអនុញ្ញាតក្នុងការធ្វើដំណើរ
・ សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒ សូមចុចទីនេះ

 

ចំណាំ
• អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4, ព្រីនតែម្ខាង
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព
• សមីជនត្រូវដាក់ឯកសារដោយខ្លួនឯង