ការពង្រឹងវិធានការការពារជម្ងឺឆ្លងជាបណ្តោះអាសន្ននៅពេលចូលប្រទេសជប៉ុន

2022/10/11

វិធានការចតា្តឡីស័កនៅពេលចូលប្រទេស​ជប៉ុន​ (ចាប់ពីថ្ងៃទី១១ខែតុលាឆ្នាំ២០២២)
វិធានការព្រំដែននៅពេលធ្វើដំណើរពីប្រទេសកម្ពុជាចូលជប៉ុនចាប់ពីថ្ងៃទី១១ខែតុលាឆ្នាំ២០២២ ចំពោះអ្នកបានចាក់វ៉ាក់សាំងដែលស្ថិតក្នុងតារាងវ៉ាក់សាំងប្រើក្នុងគ្រាអាសន្នទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO)ចាប់ពី៣ដូសឡើង មិនតម្រូវឲ្យយកវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដមុនពេលចេញដំណើរទេ។
(ករណីអ្នកបានចាក់វ៉ាក់សាំងមិនគ្រប់ដូស ឬចាក់វ៉ាក់សាំងដែលមិនស្របតាមលក្ខខណ្ឌ នឹងតម្រូវអោយយកវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដមុនពេលចេញដំណើរចូលប្រទេសជប៉ុនដូចដើម)។

សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុនស្តីពីវិធានការព្រំដែនថ្មី
១. នីតិវិធីមុនពេលធ្វើដំណើរចូលប្រទេសជប៉ុន(ចាប់ពីថ្ងៃទី១១ខែតុលាឆ្នាំ២០២២
 
អំពីនីតិវិធីងាយៗពេលចូលប្រទេសជប៉ុន

អ្នកអាចបំពេញនីតិវិធីមួយចំនួនជាមុនដើម្បីសម្រួលដល់ការធ្វើដំណើរចូលជប៉ុន ដោយបំពេញព័ត៌មានចំបាច់មួយចំនួនតាមរយៈកម្មវិធីឌីជីថល(ទូរស័ព្ទ/កុំព្យូទ័រ) មុនពេលចូលប្រទេសជប៉ុន ។សូមចូលមើលគេហទំព័រខាងក្រោមសម្រាប់ព័ត៌មានលម្អិត។

Fast Track: https://www.hco.mhlw.go.jp/fasttrack/en/

គេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន៖https://www.digital.go.jp/policies/visit_japan_web/


អ្នកអាចរៀបចំឯកសារដូចខាងក្រោម មុនពេលចេញដំណើរ:

ករណីអ្នកដែលមិនបានចាក់វ៉ាក់សាំងស្របតាមលក្ខខណ្ឌជប៉ុន ត្រូវរៀបចំវិញ្ញាបនបត្រលទ្ធផលតេស្តដែលធ្វើឡើងក្នុងកំឡុងពេល៧២ម៉ោងមុនពេលចេញដំណើរ (ដែលគេហៅថាវិញ្ញាបនបត្រអវិជ្ជមានកូវីដ) គេហទំព័រក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព៖​ ស្តីអំពីវិញ្ញាបនបត្រអវិជ្ជមានកូវីដ
  •  ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងស្របតាមលក្ខខណ្ឌជប៉ុនចាប់ពីបីដងឡើងមិនចាំបាច់ដាក់វិញ្ញាបនបត្រអវិជ្ជមានទេ។សេចក្តីលម្អិតស្តីពីវ៉ាក់សាំងស្របតាមលក្ខខណ្ឌសូមមើលខាងក្រោម【២.អំពីលក្ខខណ្ឌប្រភេទវ៉ាក់សាំងដែលមិនតម្រូវអោយយកវិញ្ញាបនបត្រអវិជ្ជមានកូវីដ】
  • វិញ្ញាបនបត្រអវិជ្ជមានត្រូវតែបំពេញតាមលក្ខខណ្ឌដែលបានបញ្ជាក់ដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន(ចុចទីនេះ)។ អ្នកនឹងមិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះដោយគ្មានវិញ្ញាបនបត្រទេ។
        របៀបក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់សុខភាព ចូលប្រទេសជប៉ុននៅកម្ពុជា

■ កម្រងសំណួរ(ករណីអ្នកមិនបានបំពេញកម្មវិធីFast Track)(ចុចទីនេះ)
សូមបំពេញកម្រងសំណួរតាមរយៈទូរស័ព្ទដៃឬកុំព្យូរទ័រ រួចសូមបង្ហាញកូដQRដែលទទួលបាន ទៅកាន់មន្ត្រីត្រួតពិនិត្យចត្តាឡីស័ក។ (កម្រងសំណួរនេះអាចនឹងត្រូវបានទៀមទារពិនិត្យមុនឡើងយន្តហោះអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍)
 
២.​ អំពីលក្ខខណ្ឌប្រភេទវ៉ាក់សាំងដែលមិនតម្រូវអោយដាក់វិញ្ញាបនបត្រអវិជ្ជមានកូវីដ(ចាប់ពីថ្ងៃ១១ខែតុលាឆ្នាំ២០២២)
នឹងមិនតម្រូវអោយយកវិញ្ញាបនបត្រអវិជ្ជមានកូវីដ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងស្របតាមគ្រប់លក្ខខណ្ឌដូចខាងក្រោម។
【ឯកសារយោង】ក្រសួងការបរទេសជប៉ុន(外務省・海外安全ホームページ):ស្តីអំពីវិធានការក្រោយថ្ងៃទី១១ខែតុលាឆ្នាំ២០២២ 出国前検査陰性証明保持の見直し
ចំណាំ៖
សុពលភាពនៃវិញ្ញាបនបត្រចាក់វ៉ាក់សាំងត្រូវបានកំណត់ដោយមន្ត្រីចត្តាឡីស័កនៅជប៉ុន ដូច្នេះស្ថានទូតមិនមានដែនសមត្ថកិច្ចលើការសម្រេចថាវិញ្ញបនបត្រមានសុពលភាព ឬអត់ឡើយ។ ប្រសិនបើអ្នកមិនច្បាស់ថាវិញ្ញាបនបត្រដែលអ្នកមានស្របតាមគ្រប់លក្ខខណ្ឌខាងក្រោមដែលកំណត់ដោយមន្ត្រីចត្តាឡីស័កជប៉ុន សូមចូលមើលសំណួរចម្លើយក្នុងគេហទំព័រក្រសួងសុខាភិបាល ការងារ និងសុខមាលភាព(ជាភាសាជប៉ុន) ឬទាក់ទងផ្ទាល់ទៅក្រសួងរបស់ជប៉ុន៖

លេខទំនាក់ទំនងក្នុងប្រទេសជប៉ុន៖ 0120-248-668
លេខទំនាក់ទំនងពីក្រៅប្រទេសជប៉ុន៖​ +81-501751-2158
 【លក្ខខណ្ឌទី ១】ចាក់វ៉ាក់សាំងដែលបានកំណត់ចាប់ពី៣ដងឡើង

ត្រូវចាក់វ៉ាក់សាំងដែលមាននៅតារាងវ៉ាក់សាំងប្រើក្នុងគ្រាអាសន្នទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO)ចាប់ពី៣ដូសឡើង ប្រភេទដូចខាងក្រោម
 
ឈ្មោះវ៉ាក់សាំង ក្រុមហ៊ុនផលិត
 COMIRNATY intramuscular injection
 COMIRNATY RTU intramuscular
 Injection
 Pfizer
 BioNTech
 Fosun Pharma
 Spikevax intramuscular injection  Moderna
 Vaxzevria intramuscular injection  AstraZeneca
 Covishield  Serum Institute of India
 JCOVDEN intramuscular injection  Janssen
 COVAXIN  Bharat Biotech
 Nuvaxovid intramuscular injection  Novavax
 COVOVAX  Serum Institute of India
 Covilo
 BBIBP-CorV
 Inactivated COVID-19 Vaccine (Vero Cell)
 Sinopharm/Beijing Institute of Biological Products
 CoronaVac
 COVID-19 Vaccine (Vero Cell), Inactivated
 Sinovac
 CONVIDECIA  CanSino Biologics
 
   
【លក្ខខណ្ឌទី ២】 ត្រូវយកវិញ្ញាបនបត្រចាក់វ៉ាក់សាំងមួយក្នុងចំណោមដូចខាងក្រោម
  • វិញ្ញាបនបត្រចាក់វ៉ាក់សាំងដែលធ្វើនៅប្រទេសជប៉ុនត្រូវតែមានមួយក្នុងចំណោមខាងក្រោម៖
(១) វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយរដ្ឋាភិបាលជប៉ុន ឬរដ្ឋាភិបាលមូលដ្ឋាន (វិញ្ញាបនបត្រចាក់វ៉ាក់សាំង សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស)
(២) វិញ្ញាបនបត្រការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយរដ្ឋាភិបាលមូលដ្ឋាន
(៣) កំណត់ត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយស្ថាប័នវេជ្ជសាស្ត្រ
  • វិញ្ញាបនបត្រដែលមានសុពលភាពនៅពេលចាក់វ៉ាក់សាំងនៅបរទេស (ត្រូវតែបំពេញគ្រប់តាមលក្ខខណ្ឌខាងក្រោម)៖
- វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ចេញដោយរដ្ឋាភិបាល ឬរដ្ឋាភិបាលមូលដ្ឋាន
- ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឈ្មោះថ្នាំបង្ការ/ក្រុមហ៊ុនផលិត ថ្ងៃខែឆ្នាំនៃការចាក់វ៉ាក់សាំង ចំនួនដូស
- ប្រភេទវ៉ាក់សាំងដែលរាយក្នុងវិញ្ញាបនបត្រត្រូវតែជាវ៉ាក់សាំងដែលមានរាយក្នុង【លក្ខខណ្ឌទី ១】ខាងលើ។
 
ប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកម្ពុជា
   ប័ណ្ណចាក់វ៉ាក់សាំងដែលចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិឱ្យអ្នកដែលបានចាក់វ៉ាក់សាំងនៅកម្ពុជា អាចនឹងត្រូវបានកំណត់ថាមិនមានសុពលភាព ដោយសារផ្នែកខ្លះសរសេរដោយដៃ និងខ្លះមិនសរសេរជាភាសាអង់គ្លេស។
   រដ្ឋាភិបាលកម្ពុជាក៏បានផ្តល់សេវាកម្មចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំង (វានឹងត្រូវបានផ្ញើទៅកាន់ប្រព័ន្ធជាទម្រង់ PDF និងអាចព្រីននៅលើក្រដាស A4) ដោយផ្អែកលើកំណត់ត្រាចាក់វ៉ាក់សាំងរបស់អ្នក។ អ្នកអាចស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងតាមអ៊ីនធឺណិតតាមរយៈតំណរ https://search.vaccine.gov.kh/ ប្រសិនបើអ្នកស្ថិតក្នុង 【លក្ខខណ្ឌទី ១】 ខាងលើ។
  ស្តីពីវិញ្ញាបនបត្រចាក់វ៉ាក់សាំងនៅកម្ពុជា សូមទាក់ទងការិយាល័យប្រឹក្សាវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលកម្ពុជា (ទូរស័ព្ទ៖ 012​ 989 085, 012 897 043, 010 233 588)។
 
   វាអាចចំណាយពេលពី ២ ទៅ ៣ សប្តាហ៍រាប់ពីថ្ងៃដាក់ពាក្យដល់ទទួលបានវិញ្ញាបនបត្រចាក់វ៉ាក់សាំង (ទិន្នន័យនឹងត្រូវបានផ្ញើទៅ Telegram) តាមវិធីខាងលើ។ យើងសូម​ណែនាំ​ឱ្យ​ធ្វើការស្នើសុំអោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បានដើម្បីទទួលបានវិញ្ញាបនបត្រចាក់វ៉ាក់សាំងទាន់ពេល​។
   ក៏មានករណីដែលគេចាត់ទុកថាច្បាប់ចម្លងរឹងនៃរូបថតអេក្រង់កំណត់ត្រាឌីជីថលចាក់វ៉ាក់សាំងស្មើនឹងវិញ្ញាបនបត្រចាក់វ៉ាក់សាំង។ ការសម្រេចជាក់ស្តែងនឹងធ្វើឡើងដោយមន្ត្រីចត្តាឡីស័ក ប៉ុន្តែគួរតែរៀបចំច្បាប់ចម្លងរឹងនៃកំណត់ត្រាឌីជីថលប្រសិនបើអ្នកមិនអាចយកវិញ្ញាបនបត្រខាងលើបានទាន់ពេលទេ ។
 
ចំពោះអ្នកបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសច្រើន
   ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងដែលជប៉ុនទទួលស្គាល់ក្នុងប្រទេសច្រើន (ឧទាហរណ៍ AZ ពីរដូសក្នុងប្រទេសកម្ពុជា បន្ទាប់មកចាក់ថ្នាំ Pfizer នៅប្រទេសជប៉ុន) និងមានវិញ្ញាបនបត្រត្រឹមត្រូវនៃការចាក់វ៉ាក់សាំងនីមួយៗ វាក៏ជាកម្មវត្ថុនៃការលើកលែងចំពោះការពិនិត្យPCRតេស្តមុនចេញដំណើរផងដែរ។

【ឯកសារយោង】វិធានការសម្រាប់ការបើកឡើងវិញនៃការធ្វើដំណើរឆ្លងព្រំដែន
 


<<<ការសាកសួរអំពីការចូលប្រទេសជប៉ុន>>>
● ទាក់ទងនឹងវិធានការព្រំដែនពេលចូលប្រទេសជប៉ុន (ការត្រួតពិនិត្យការឆ្លង និងការដាក់ឱ្យនៅដាច់ពីគេ។ល។ បន្ទាប់ពីចូលប្រទេសជប៉ុន) [ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព]
ជប៉ុន៖ ០១២០-២៤៨-៦៦៨ (មិនគិតថ្លៃ)
ពីក្រៅប្រទេស៖ +៨១-(០)៥០-១៧៥១-២១៥៨
● ទាក់ទងនឹងស្ថានភាពស្នាក់នៅរបស់ប្រទេសជប៉ុន និងលិខិតអនុញ្ញាតឱ្យចូលប្រទេសជប៉ុនឡើងវិញ [ការិយាល័យអន្តោប្រវេសន៍ជប៉ុន]
ពីក្រៅប្រទេស៖ +៨១-៣-៣៥៨០-៤១១១