អំពីវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩

2022/6/3
នៅពេលចូលប្រទេសជប៉ុន ចាំបាច់ត្រូវដាក់វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ ដែលបំពេញតាមតម្រូវការដែលកំណត់ដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ទៅកាន់ស្ថានីយ៍ចត្តាឡីស័ក។
 
[ឯកសារយោង] ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព - វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩
 
ប្រសិនបើអ្នកត្រូវការវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ សម្រាប់ការធ្វើដំណើរទៅប្រទេសជប៉ុន អ្នកអាចទទួលបានវាតាមរយៈស្ថាប័នទាំងពីរខាងក្រោមនេះ។
សូមជូនដំណឹងដល់ខាងពេទ្យថាអ្នកត្រូវការវិញ្ញាបនបត្រដើម្បីធ្វើដំណើរទៅប្រទេសជប៉ុន នៅពេលអ្នកធ្វើការណាត់ជួបជាមួយមន្ទីរពិសោធន៍ និងយកសំណាក។
 

1. វិទ្យាស្ថានប៉ាស្ទ័រ

គេហទំព័រ៖  https://www.pasteur-kh.org
អ៊ីម៉ែល៖ accueil@pasteur-kh.org
លេខទំនាក់ទំនង៖ 023 428 561

ការណាត់ជួប៖
តម្រូវឱ្យមានការណាត់ជួបជាមុនតាមអ៊ីមែល។ អ្នកអាចធ្វើការណាត់ជួបតាមអ៊ីមែលនេះបាន។​ មុនធ្វើការណាត់ជួប
តម្លៃសេវា៖ ៨០ដុល្លា
ទម្រង់នៃវិញ្ញាបនបត្រ៖
វិទ្យាស្ថានប៉ាស្ទ័របានទទួលការយល់ព្រមក្នុងការចេញវិញ្ញាបនបត្រតាមទម្រង់ដែលបានកំណត់ដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុន ដូច្នេះសូមបញ្ជាក់ប្រាប់ថាអ្នកត្រូវការវិញ្ញាបនបត្រដើម្បីធ្វើដំណើរទៅប្រទេសជប៉ុននៅពេលអ្នកធ្វើការណាត់ជួប។
[ឯកសារយោង] ទម្រង់កំណត់ដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន 
 

2. វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH)

គេហទំព័រ៖  https://niph.org.kh/niph/home/index.html 
អ៊ីម៉ែល៖ info@niph.org.kh
លេខទំនាក់ទំនង៖ 023 966 449

ការណាត់ជួប៖
អ្នកអាចទៅធ្វើតេស្តដោយមិនបាច់ធ្វើការណាត់ជួបជាមុនបាន។​ ប៉ុន្តែមានករណីខ្លះ អ្នកត្រូវបានសំណូមពរអោយធ្វើការណាត់ជួបជាមុន ទៅតាមចំនួនអ្នកទៅធ្វើតេស្ត។ ដូច្នេះសូមការធ្វើការណាត់ជួបជាមុនតាមដែលអាចធ្វើទៅបាន។
តម្លៃសេវា៖ ១៣០ដុល្លា
ទម្រង់នៃវិញ្ញាបនបត្រ៖
វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ដែលចេញដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈមិនស្ថិតក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋាភិបាលជប៉ុនទេ ប៉ុន្តែជាទម្រង់ដែលកំណត់ដោយវិទ្យាស្ថាន។
[ឯកសារយោង] គំរូវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ

នៅបញ្ជរពិនិត្យចូលនៅអាកាសយានដ្ឋានភ្នំពេញ ឬ ស្ថានីយ៍ចត្តាឡីស័កក្នុងប្រទេសជប៉ុន ក្នុងករណីដែលពួកគេបង្ហាញប្រាប់ថាបាត់ពាក្យ "SWAB" នៃពាក្យ "Nasopharyngeal SWAB" ដែលគួរបញ្ចូលក្នុងវិញ្ញាបនបត្រអវិជ្ជមាន សូមប្រាប់ខាងគាត់ថា​ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់រួចហើយ ថាក្នុងករណីគ្មានសរសេរពាក្យ “SWAB” ក៏ដោយ វាត្រូវបានអនុម័តជាវិញ្ញាបនបត្រអវិជ្ជមានដែលមានសុពលភាពដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុន។

● ចំពោះវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ចេញដោយស្ថាប័នផ្សេងក្រៅពីស្ថាប័នខាងលើ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពចាត់ទុកថាវិញ្ញាបនបត្រមានសុពលភាពដោយមិនគិតពីទម្រង់ ប្រសិនបើមានព័ត៌មានគ្រប់គ្រាន់ដូចនៅក្នុងគេហទំព័រខាងក្រោម។ ដូច្នេះ ទោះបីជាវិញ្ញាបនបត្រត្រូវបានចេញដោយស្ថាប័នផ្សេងទៀតក៏ដោយ ដរាបណាលក្ខខណ្ឌខាងលើត្រូវបានបំពេញ នោះវានឹងមានសុពលភាពនៅពេលចូលប្រទេសជប៉ុន។

[ឯកសារយោង] ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព - វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩

សុពលភាពនៃវិញ្ញាបនបត្របុគ្គលមិនអាចកំណត់បានរាល់ពេលដោយស្ថានទូតទេ។ ប្រសិនបើលោកអ្នកមានបំណងចង់ ទទួលសេវាកម្មក្រៅពីស្ថាប័នខាងលើ សូមសាកសួរ ស្ថានីយ៍ចត្តាឡីស័កនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៅប្រទេសជប៉ុន។