វិធានការជាជំហានសម្រាប់ការស្នាក់នៅ
2021/3/19
! ! ! Residence Track ត្រូវបានផ្អាក ! ! !
Residence Track ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។
សម្រាប់ព័ត៌មានលម្អិត: ការពង្រឹងវិធានការតាមព្រំដែន (7) (ភាសាជប៉ុន / ភាសាអង់គ្លេស),ការពង្រឹងវិធានការតាមព្រំដែន (10) (ភាសាជប៉ុន / ភាសាអង់គ្លេស)
! ! ! វិធានការបង្ការការរីករាលដាលជម្ងឺឆ្លងត្រូវបានរិតបន្តឹងនៅពេលចូលប្រទេសជប៉ុន ! ! !
អ្នកដំណើរទាំងអស់តម្រូវអោយមាន "វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោងមុនពេលចេញដំណើរ" និង"ធ្វើតេស្តកូវីដ១៩នៅព្រលានយន្តហោះ"
សូមចុចនៅទីនេះសម្រាប់ព័ត៌មានលម្អិត
សូមចុចនៅទីនេះសម្រាប់ព័ត៌មានលម្អិត
តាមរយៈវិធានការនេះ ជនជាតិខ្មែររស់នៅប្រទេសកម្ពុជា ដែលមានវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅស្របតាមគោលបំណងដូចខាងក្រោមអាចដាក់ពាក្យស្នើសុំទិដ្ឋាការបាន។
(ក) សម្រាប់គោលបំណងបម្រើការងារ ឬស្នាក់នៅរយៈពេលវែងដែលមានឋានៈជានិវាសនជន៖
• កម្មសិក្សាការី/ពលករ
• ពលករជំនាញ
• គ្រប់គ្រងពាណិជ្ជកម្ម
• ផ្ទេរបុគ្គលិកតាមសាខា
• បច្ចេកវិទ្យា / ចំណេះដឹងមនុស្សជាតិ / សេវាអន្តរជាតិ
• ថែទាំមនុស្សចាស់
• វិជ្ជាជីវៈខ្ពស់
• ចាប់ផ្តើមអាជីវកម្ម (start-up)
2. ពាក្យស្នើសុំទិដ្ឋាការ (មានបិតរូបថត1សន្លឹក ទំហំ4.5cmx4.5cm, ផ្ទៃពណ៌ស)
• អាចមកទទួលនៅបញ្ជរកុងស៊ុលផងដែរ។
3. វិញ្ញាបនបត្របញ្ជាក់ពីសិទ្ធរស់នៅ
4. កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័កចំនួន14ថ្ងៃ (WORD) 2ច្បាប់ (អាចយកច្បាប់ចម្លងបាន) (ថ្ងៃទី8 ខែមករា ឆ្នាំ2021)
• ស្ថាប័ន ឬសមាគមទទួលនៅប្រទេសជប៉ុនជាអ្នករៀបចំឯកសារនេះ (រូបវន្តបុគ្គលមិនត្រូវរៀបចំឯកសារនេះទេ)។
• សូមរៀបចំឯកសារនេះ មួយច្បាប់ក្នុងម្នាក់ (មិនអាចដាក់ឈ្មោះសាមីជនច្រើននាក់ក្នុងក្រដាសកិច្ចសន្យាតែមួយបានទេ)។
5. (ករណីវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅផុតសុពលភាព3ខែ) លិខិតបញ្ជាក់ពីភ្នាក់ងារទទួលនៅប្រទេសជប៉ុន
• រយៈពេលសុពលភាពនៃវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅ បន្ទាប់ពីដាក់ឯកសារខាងលើ៖
ក. វិញ្ញាបនបត្រដែលចេញនៅចន្លោះ ថ្ងៃទី1 ខែតុលា ឆ្នាំ2019 រហូត ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 មានសុពលភាពត្រឹម ថ្ងៃទី30 ខែមេសា ឆ្នាំ2021
ខ. វិញ្ញាបនបត្រដែលចេញនៅចន្លោះ ថ្ងៃទី1 ខែមករា ឆ្នាំ2020 រហូត ថ្ងៃទី30 ខែមករា ឆ្នាំ2021 មានសុពលភាពត្រឹម ថ្ងៃទី31 ខែកក្កដា ឆ្នាំ2021
គ. វិញ្ញាបនបត្រដែលចេញក្រោយ ថ្ងៃទី31 ខែមករា ឆ្នាំ2021 មានសុពលភាព6ខែបន្ទាប់ពីថ្ងៃផ្តល់ឱ្យ
** ករណីលើសរយៈពេលសុពលភាពដែលបានកំណត់ខាងលើ តម្រូវឱ្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅសារជាថ្មី។
** អ្នកដែលចូលប្រទេសជប៉ុនតាមរយៈវិធានការជាជំហានសម្រាប់ការស្នាក់នៅនេះ តម្រូវឱ្យនៅដាច់ដោយឡែក14ថ្ងៃដោយស្នាក់នៅផ្ទះរបស់ខ្លួនជាដើម។
• ពលករជំនាញ
• គ្រប់គ្រងពាណិជ្ជកម្ម
• ផ្ទេរបុគ្គលិកតាមសាខា
• បច្ចេកវិទ្យា / ចំណេះដឹងមនុស្សជាតិ / សេវាអន្តរជាតិ
• ថែទាំមនុស្សចាស់
• វិជ្ជាជីវៈខ្ពស់
• ចាប់ផ្តើមអាជីវកម្ម (start-up)
ឯកសារតម្រូវការ
1. លិខិតឆ្លងដែន2. ពាក្យស្នើសុំទិដ្ឋាការ (មានបិតរូបថត1សន្លឹក ទំហំ4.5cmx4.5cm, ផ្ទៃពណ៌ស)
• អាចមកទទួលនៅបញ្ជរកុងស៊ុលផងដែរ។
3. វិញ្ញាបនបត្របញ្ជាក់ពីសិទ្ធរស់នៅ
4. កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័កចំនួន14ថ្ងៃ (WORD) 2ច្បាប់ (អាចយកច្បាប់ចម្លងបាន) (ថ្ងៃទី8 ខែមករា ឆ្នាំ2021)
• ស្ថាប័ន ឬសមាគមទទួលនៅប្រទេសជប៉ុនជាអ្នករៀបចំឯកសារនេះ (រូបវន្តបុគ្គលមិនត្រូវរៀបចំឯកសារនេះទេ)។
• សូមរៀបចំឯកសារនេះ មួយច្បាប់ក្នុងម្នាក់ (មិនអាចដាក់ឈ្មោះសាមីជនច្រើននាក់ក្នុងក្រដាសកិច្ចសន្យាតែមួយបានទេ)។
5. (ករណីវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅផុតសុពលភាព3ខែ) លិខិតបញ្ជាក់ពីភ្នាក់ងារទទួលនៅប្រទេសជប៉ុន
• រយៈពេលសុពលភាពនៃវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅ បន្ទាប់ពីដាក់ឯកសារខាងលើ៖
ក. វិញ្ញាបនបត្រដែលចេញនៅចន្លោះ ថ្ងៃទី1 ខែតុលា ឆ្នាំ2019 រហូត ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 មានសុពលភាពត្រឹម ថ្ងៃទី30 ខែមេសា ឆ្នាំ2021
ខ. វិញ្ញាបនបត្រដែលចេញនៅចន្លោះ ថ្ងៃទី1 ខែមករា ឆ្នាំ2020 រហូត ថ្ងៃទី30 ខែមករា ឆ្នាំ2021 មានសុពលភាពត្រឹម ថ្ងៃទី31 ខែកក្កដា ឆ្នាំ2021
គ. វិញ្ញាបនបត្រដែលចេញក្រោយ ថ្ងៃទី31 ខែមករា ឆ្នាំ2021 មានសុពលភាព6ខែបន្ទាប់ពីថ្ងៃផ្តល់ឱ្យ
** ករណីលើសរយៈពេលសុពលភាពដែលបានកំណត់ខាងលើ តម្រូវឱ្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅសារជាថ្មី។
** អ្នកដែលចូលប្រទេសជប៉ុនតាមរយៈវិធានការជាជំហានសម្រាប់ការស្នាក់នៅនេះ តម្រូវឱ្យនៅដាច់ដោយឡែក14ថ្ងៃដោយស្នាក់នៅផ្ទះរបស់ខ្លួនជាដើម។
(ខ) សម្រាប់ការស្នាក់នៅរយៈពេលខ្លី ក្នុងគោលបំណងពាណិជ្ជកម្ម
*គោលបំណងពាណិជ្ជកម្មមានដូចជា ទំនាក់ទំនងអាជីវកម្ម, ការចរចារអាជីវកម្ម, ការចុះកិច្ចសន្យា, ការផ្តល់សេវាកម្មក្រោយការលក់, ការផ្សព្វផ្សាយពាណិជ្ជកម្ម, ការស្រាវជ្រាវទីផ្សារ, កិច្ចប្រជុំ, កិច្ចជំនួបរដ្ឋាភិបាលក្នុងតំបន់, ការផ្លាស់ប្តូរវប្បធម៌ ឬកីឡាជាដើម ដែលធ្វើឡើងតាមការចុះបេសកម្មនៅប្រទេសជប៉ុន។
ការស្នាក់នៅនេះត្រូវមានរយៈពេលក្រោម90ថ្ងៃ ហើយត្រូជាសកម្មភាពដែលមិនទទួលប្រាក់ចំណូល។
ឯកសារតម្រូវការ
1. លិខិតឆ្លងដែន2. ពាក្យស្នើសុំទិដ្ឋាការ (មានបិតរូបថត1សន្លឹក ទំហំ4.5cmx4.5cm, ផ្ទៃពណ៌ស)
• អាចមកទទួលនៅបញ្ជរកុងស៊ុលផងដែរ។
3. លិខិតបញ្ជាក់ការងាររបស់សាមីជន (ច្បាប់ដើម)
4. លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ (ច្បាប់ដើម)
5. លិខិតធានា (ច្បាប់ដើម)
6. កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័កចំនួន14ថ្ងៃ (WORD) 2ច្បាប់ (អាចយកច្បាប់ចម្លងបាន) (ថ្ងៃទី8 ខែមករា ឆ្នាំ2021)