ការពង្រឹងវិធានការការពារជម្ងឺឆ្លងជាបណ្តោះអាសន្ននៅពេលចូលប្រទេសជប៉ុន

2022/2/3
 
បច្ចុប្បន្នវិធានការការពារជម្ងឺឆ្លងត្រូវបានរឹតបណ្តឹងយោងទៅតាមច្បាប់ដែលពាក់ពាន ដូច្នេះសូមប្រុងប្រយ័ត្ននៅពេលមុន និងក្រោយធ្វើដំណើរចូលប្រទេសជប៉ុន។​ (យោង៖ គេហទំព័រក្រសួងការងារ និងសុខមាលភាព
 
អ្នកត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែងដែលធានាដោយស្ថានីយ៍ចត្តាឡីស័ករយៈពេលបីថ្ងៃនៃកំឡុងពេលធ្វើចត្តាឡីស័កប្រាំពីថ្ងៃករណីអ្នកចូលប្រទេសជប៉ុនចាប់ពីម៉ោងសូន្យថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅគេហទំព័រខាងក្រោម។

គេហទំព័រក្រសួងការបរទេសជប៉ុន៖ វិធានការព្រំដែនថ្មីដើម្បីការពារការឆ្លងរាលដាលជម្ងឺកូវីដ១៩

[និតិវិធីចាំបាច់មុនពេលធ្វើដំណើរចូលប្រទេសជប៉ុន]
 
បច្ចុប្បន្ន និតិវិធីមុនពេល និងក្រោយពេលចូលប្រទេសជប៉ុនដែលមានដូចខាងក្រោមចាំបាច់តម្រូវអោយបំពេញ។ អ្នកនឹងមិនត្រូវបានអនុញ្ញាតអោយជិះយន្តហោះឬចូលប្រទេសជប៉ុនឡើយ ប្រសិនបើមិនបានបំពេញគ្រប់និតិវិធីដែលបានតម្រូវ។
 
  • អ្នកដំណើរទាំងអស់ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព(បញ្ជាក់អវិជ្ជមានកូវីដ១៩) ក្នុងរង្វង់៧២ម៉ោង( ក្នុងរង្វង់៤៨ម៉ោង ករណីប្តូរជើងហោះហើរនៅប្រទេសសិង្ហបូរី )មុនពេលចេញដំណើរ(ព័ត៌មានលម្អិតសូមចុចទីនេះ)
ប្រសិនបើមិនអាចដាក់នូវវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលវិធីយកសំណាកនិងធ្វើតេស្តត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ការងារ និងសុខមាលភាពនោះទេ អ្នកនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើការហោះហើរចូលប្រទេសជប៉ុនឡើយ។ 
* អ្នកត្រូវធ្វើតេស្តយកវិញ្ញាបនបត្រអវិជ្ជមានកូវីដ១៩ក្នុងរង្វង់៤៨ម៉ោងមុនពេលធ្វើដំណើរ ប្រសិនបើអ្នកប្តូរជើងហោះហើរនៅប្រទេសសិង្ហបូរីក្រោយថ្ងៃទី១០ខែកញ្ញា។
យោង៖  [Consular Email] Validity period of negative certificate required when traveling to a third country via Singapore 
  • ត្រូវបំពេញកម្រងសំណួរ(ចុចទីនេះ)តាមរយៈទូរស័ព្ទដៃឬកុំព្យូរទ័រ រួចសូមបង្ហាញកូដQRដែលបានបង្កើតទៅកាន់មន្ត្រីត្រួតពិនិត្យចត្តាឡីស័ក។ (កម្រងសំណួរនេះអាចនឹងត្រូវបានទៀមទារពិនិត្យមុនឡើងយន្តហោះអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍)
  • ត្រូវដាក់លិខិតកិច្ចសន្យា (ទាញយក​៖ អង់គ្លេស  ជប៉ុន)
ពេលដល់ប្រទេសជប៉ុនអ្នកអ្វីដែលអ្នកត្រូវធ្វើមានដូចជា៖ (១) ស្នាក់នៅកន្លែងដែលអ្នកបានកំណត់រយៈពេល១០ថ្ងៃ (២)ជៀសវាងការធ្វើដំណើរដោយមធ្យោបាយសាធារណៈ (៣) ផ្តល់ដំណឹងពីទីកន្លែងរបស់អ្នក (៤) តំឡើងកម្មវិធីដាក់ក្នុងទូរស័ព្ទដៃ។ សូមរៀបចំលិខិតកិច្ចសន្យានេះដោយទាញយកពីតំណរដែលមាននៅខាងលើ។
  • ត្រូវតំឡើងកម្មវិធីដាក់ក្នុងទូរស័ព្ទដៃ ឬ Tablet (ចុចទីនេះដើម្បីទាញយកកម្មវិធី៖ ជាភាសាជប៉ុន)
អ្នកត្រូវតំឡើងកម្មវិធីទាំងនោះដើម្បីផ្តល់ព័ត៌មានពីទំនាក់ទំនង និងទីកន្លែងរបស់អ្នកតម្រូវដោយក្រសួងសុខាភិបាល ការងារ​ និងសុខមាលភាព។​ ពេលចូលប្រទេសជប៉ុន អ្នកត្រូវតម្រូវអោយជួលទូរស័ព្ទដៃ(ដោយចំណាយប្រាក់ផ្ទាល់ខ្លួន)នៅបរិវេណកន្លែងធ្វើចត្តាឡីស័ក ប្រសិនបើអ្នកមិនមាននោះទេ។
(ការតំឡើងកម្មវិធីនេះអាចនឹងត្រូវបានទៀមទារមុនឡើងយន្តហោះអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍)
 
[និតិវិធីចាំបាច់ក្រោយពេលចូលប្រទេសជប៉ុន]
 
  • ត្រូវធានាថាមានកន្លែងស្នាក់នៅដែលកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័ក(ទីលំនៅផ្ទាល់ខ្លួន។ ល។ ) រយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃបន្ទាប់ពីចូលប្រទេសជប៉ុន (ថ្ងៃប្រមូលសំណាក) ។ បំណងសម្តៅតាមដានដោយមណ្ឌលសុខភាព។ ល។
(មិនមានការតម្រូវឲ្យស្នាក់នៅស្ថានីយ៍ចត្តាឡីស័ករយៈពេលបីថ្ងៃទៀតទេចាប់ពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១។
  • ត្រូវធានាថាអ្នកនឹងមិនប្រើប្រាស់​មធ្យោបាយធ្វើដំណើរសាធារណៈពីព្រលានយន្តហោះ ទៅកន្លែងអ្នកនឹងស្នាក់នៅនោះទេ។
  • បញ្ចូលព័ត៌មានស្នាក់នៅ និង​មធ្យោបាយធ្វើដំណើរពីព្រលានយន្តហោះ នៅស្ថានីយ៍ចត្តាឡីស័កបន្ទាប់ពីចូលដល់ប្រទេសជប៉ុន ។
  • ធ្វើតេស្តកូវីត១៩ពេលទៅដល់ប្រទេសជប៉ុន
  • រងចាំទទួលលទ្ធផលនៅព្រលានយន្តហោះ​ ឬ កន្លែងកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័ក។
(ចំណាំ) ទោះបីអ្នកបានទទួលលទ្ធផលអវិជ្ជមានកូវីដ១៩នៅព្រលានយន្តហោះក៏ដោយ អ្នកត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃនៅផ្ទះឬកន្លែងដែលបានកំណត់ និងបញ្ជៀសការប្រើមធ្យោបាយសាធារណៈ។

 យោង៖​​ និតិវិធីថ្មីស្តីអំពីវិធានការព្រំដែន (ក្រសួងសុខាភិបាល ការងារ និងសុខមាលភាព)
 

[អំពីវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩]

          វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ក្នុងរង្វង់៧២ម៉ោង(ចាប់ពីពេលយកសំណាករហូតដល់ពេលចេញដំណើរ) តម្រូវអោយប្រើប្រាស់តាមទម្រង់ដែលបានកំណត់ដោយក្រសួងសុខាភិបាល ការងារ និង​សុខមាលភាពនៃប្រទេសជប៉ុន(គំរូ) ឬ តាមទម្រង់ផ្សេងៗរបស់ប្រទេសខ្លួនដែលតម្រូវអោយមានបញ្ចូល ព័ត៌មានចាំបាច់មួយចំនួនដូចខាងក្រោម។
 
ព័ត៌មានចាំបាច់ដែលត្រូវមាន
     (1)  ព័ត៌មានផ្ទាល់ខ្លួនរបស់សាមីជន (ឈ្មោះ, លេខលិខិតឆ្លងដែន, សញ្ជាតិ, ថ្ងៃខែឆ្នាំកំណើត, ភេទ)។

     (2)  ព័ត៌មានអំពីលទ្ធផលតេស្តកូវីដ១៩ (វិធីសាស្ត្រធ្វើតេស្តនិងយកសំណាក (វិធីសាស្ត្រដែលបានកម្រិតមានដាក់នៅក្នុងទម្រង់កំណត់), លទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនិងពេលវេលាយកសំណាក, កាលបរិច្ឆេទនៃលទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រ)។

     (3)  ព័ត៌មាននៃស្ថាប័នវេជ្ជសាស្រ្ត (ឈ្មោះនិងអាស័យដ្ឋានរបស់ស្ថាប័ន, ឈ្មោះវេជ្ជបណ្ឌិត, ត្រារបស់ស្ថាប័នវេជ្ជសាស្រ្ត ឬ ហត្ថលេខារបស់វេជ្ជបណ្ឌិត)។

     (4)  ព័ត៌មានទាំងឡាយចាប់ពីចំនុច​(1) ដល់ចំនុច(3)ត្រូវសរសេរជាភាសាអង់គ្លេស។

ចំណាំ ៖ ការគណនារង្វង់៧២ម៉ោងនៃវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ រាប់ចាប់ពីកាលបរិច្ឆេទនិងពេលវេលានៃការយកសំណាក មិនមែនកាលបរិច្ឆេទនិងពេលវេលានៃការចេញវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ទេ។

 
សម្រាប់ប្រទេសកម្ពុជា ការធ្វើតេស្តយកវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩តម្រូវអោយធ្វើនៅ (១)វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ឬ (២)វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា។
 
(១)​វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH)
គេហទំព័រ៖ https://niph.org.kh/niph/home/index.html
អ៊ីម៉ែល៖ info@niph.org.kh
លេខទំនាក់ទំនង៖ 023 966 449
 
(២)វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា
គេហទំព័រ៖  https://www.pasteur-kh.org
អ៊ីម៉ែល៖ accueil@pasteur-kh.org
លេខទំនាក់ទំនង៖ 023 428 561