ទិដ្ឋាការទៅប្រទេសជប៉ុនក្រោមបរិបទកូវីដ១៩
2022/7/5
[ថ្មី] វិធានការព្រំដែនថ្មីចំពោះអ្នកទេសចរណ៍(កញ្ចប់ទេសចរណ៍)នឹងត្រូវបានលើកលែងចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២
**សម្រាប់ព័ត៌មានលម្អិតស្តីពីវិធានការនេះ នឹងមានការជូនដំណឹងឆាប់ៗ**
**សម្រាប់ព័ត៌មានលម្អិតស្តីពីវិធានការនេះ នឹងមានការជូនដំណឹងឆាប់ៗ**
※ វិធានការថ្មីស្តីពីការចូលប្រទេសជប៉ុន
ចាប់ពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២២វិធានការព្រំដែននៅពេលធ្វើដំណើរពីប្រទេសកម្ពុជាចូលជប៉ុននឹងមានការប្រែប្រួល។ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដប្រភេទដូចខាងប្រទេសជប៉ុនតម្រូវ អាចធ្វើដំណើរទៅជប៉ុនដោយមិនបាច់បង្ហាញវិញ្ញាបនបត្រអវិជ្ជមានកូវីដ(ដោយPCRតេស្ត)។ សូមចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត។
សម្រាប់អ្នកដែលដាក់ពាក្យស្នើសុំចូលក្នុងប្រទេសជប៉ុន ប្រភេទដូចខាងក្រោមត្រូវបានចាត់ទុកថាស្ថិតក្រោម "កាលៈទេសៈពិសេស” និងត្រូវបានអនុញ្ញាតអោយចូលប្រទេសជប៉ុនក្រោមគោលការណ៍ ប្រសិនបើស្ថាប័នទទួលដែលមានទីតាំងនៅប្រទេសជប៉ុនបំពេញពាក្យសុំតាមកម្មវិធីក្នុងប្រព័ន្ធ Entrants, Returnees Follow-up System (ERFS) ផ្អែកតាមវិធានការព្រំដែនថ្មី (២៩) ចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ។
បេក្ខជនដែលមានសិទ្ធដាក់ពាក្យ និងឯកសារតម្រូវសម្រាប់ដាក់ពាក្យស្នើសុំ
ជនជាតិខ្មែរ ឬជនបរទេសដែលនៅស្រុកខ្មែរដោយស្របច្បាប់រយៈពេលវែង គម្រោងទៅជប៉ុនក្នុងគោលបំណងដូចខាងក្រោម- ទិដ្ឋាការរយៈពេលវែង (អ្នកដែលមានវិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅជប៉ុន)
- ទិដ្ឋាការរយៈពេលខ្លី គោលបំណងពាណិជ្ជកម្ម (កំឡុងពេល៣ខែ)
- ទិដ្ឋាការរយៈពេលខ្លី គោលបំណងទៅលេងសាច់ញាតិរស់នៅជប៉ុន
- ទិដ្ឋាការរយៈពេលខ្លី គោលបំណងទៅប្រទេសជប៉ុនជាមួយគ្រួសារជាជនជាតិជប៉ុន
- ទិដ្ឋាការរយៈពេលខ្លី គោលបំណងទេសចរណ៍ (ទេសចរណណ៍ជាកញ្ចប់)
※ ចំពោះទិដ្ឋាការរយៈពេលខ្លីគោលបំណងដូចជាទៅលេងមិត្តភក្កិ ឬទេសចរណ៍ដោយខ្លួនឯងគឺត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់មានការប្រកាសបើកថ្មី។
【យោង】
ក្រសួងការបរទេសជប៉ុន៖ Application for Visa for foreign nationals eligible for Phased Measures toward Resuming Cross-Border Travel
វិធានការព្រំដែនថ្មី(២៧)៖ New border Measures(27)
※ អំពីសុពលភាពវិញ្ញាបនប័ត្របញ្ជាក់ពីសិទ្ធស្នាក់នៅជប៉ុន(COE) (គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២)
ចំពោះវិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅគ្រប់ប្រភេទទាំងអស់- វិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅធ្វើចន្លោះ៖ ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ → រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២
- វិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅធ្វើចន្លោះ៖ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ → មានសុពលភាព ៦ ខែគិតចាប់ពីថ្ងៃចេញ
* តម្រូវឱ្យមានDeclaration ប្រសិនបើវិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់ កន្លងផុតរយៈពេលបីខែ រាប់ចាប់ពីថ្ងៃផ្តល់អោយ
សូមយោងតាមតំណភ្ជាប់៖https://www.moj.go.jp/isa/content/930005023.pdf
បែបបទដាក់ពាក្យ និងទទួលលទ្ធផល
ការដាក់ពាក្យ៖ សូមភ្ជាប់មកជាមួយនូវឯកសារតម្រូវក្នុងការដាក់ពាក្យស្នើសុំទិដ្ឋាការ។ រីឯម៉ោងដាក់ពាក្យស្នើសុំគឺចាប់ពីព្រឹកម៉ោង ៨ៈ០០ ដល់ ១១ៈ០០ (មិនទទួលពាក្យក្រៅពីម៉ោងដែលបានកំណត់ទេ)។ បន្ទាប់ពីពិនិត្យនិងសំភាសន៍ការដាក់ពាក្យរួច អ្នកនឹងទទួលបានបង្កាន់ដៃដែលមានណាត់ថ្ងៃទទួលលទ្ធផល។ការទទួលលទ្ធផល៖ សូមមកទទួលលទ្ធផលនៅថ្ងៃបានកំណត់ឬក្រោយដោយយកបង្កាន់ដៃមកជាមួយ ចាប់ពីរសៀលម៉ោង ១៤ៈ០០ ដល់ ១៦ៈ០០។ ស្ថានទូតមិនប្រគល់លទ្ធផលអោយអ្នកដែលគ្មានបង្កាន់ដៃឡើយ ដូចនេះសូមរក្សាទុកអោយបានល្អ។ នៅពេលមកទទួលលទ្ធផលសូមប្រគល់បង្កាន់ដៃ និងថ្លៃធ្វើទិដ្ឋាការមកបុគ្គលិកកុងស៊ុល។ ករណីអ្នកមិនបានទទួលទិដ្ឋាការ បុគ្គលិកនឹងប្រគល់ថ្លៃធ្វើទិដ្ឋាការវិញ។
** ផ្នែកកុងស៊ុលបើកដំណើរការចាប់ពីថ្ងៃច័ន្ទដល់សុក្រលើកលេង ថ្ងៃឈប់សម្រាករបស់ស្ថានទូត
** សូមពាក់ម៉ាស់
** ដើម្បីកាត់បន្ថយការឆ្លងរាលដាលជម្ងឺកូវីត១៩ សូមអញ្ជើញមកដាក់ពាក្យតែអ្នកដែលពាក់ព័ន្ធប៉ុណ្ណោះ។
ដំណើរការត្រួតពិនិត្យក្នុងការចេញទិដ្ឋាការ
ជាទូទៅស្រាប់ការត្រួតពិនិត្យទិដ្ឋាការត្រូវចំណាយរយៈពេល៥ថ្ងៃ(ថ្ងៃស្ថានទូតធ្វើការ)។ ប៉ុន្តែក៏មានករណីខ្លះត្រូវការរយៈពេលយូរលើស១ខែដោយតម្រូវអោយបន្ថែមឯកសារពេលពិនិត្យ ឬត្រូវពិនិត្យសម្រេចដោយក្រសួងនៅជប៉ុនដូច្នេះសូមរៀបចំពេលវេលាអោយបានគ្រប់គ្រាន់ក្នុងការដាក់ស្នើរទិដ្ឋាការ។ សូមបញ្ជាក់ថាមិនមានសេវាស្នើសុំទិដ្ឋាការលឿនជាងប្រាំថ្ងៃនោះទេ។ ចំពោះថ្ងៃទទួលលទ្ធផលនឹងមានសរសេរនៅបង្កាន់ដៃ ដូច្នេះសូមមកទទួលតាមថ្ងៃកំណត់។តម្លៃទិដ្ឋាការ (ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣)
តម្លៃទិដ្ឋាការត្រូវបង់ជាប្រាក់រៀល (សូមរៀបចំថ្លៃទិដ្ឋាការត្រឹមចំនួនទឹកប្រាក់ដែលត្រូវបង់)ទិដ្ឋាការចេញចូលមួយដង (Single Visa): ១១០,០០០រៀល
**តម្លៃទិដ្ឋាការនឹងមានការប្រែប្រួលជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែមេសា។
ទំនាក់ទំនងមកស្ថានទូត
【ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ផ្នែកកុងស៊ុល】
ទូរស័ព្ទ៖ ០២៣ ២១៧ ១៦១ ~១៦៤
អ៊ីម៉ែល៖ consular.jpn@pp.mofa.go.jp
អាសយដ្ឋាន៖ ផ្ទះលេខ ១៩៤ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ស្ថានទូតជប៉ុន ផ្នែកកុងស៊ុល
【ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប】
ទូរស័ព្ទ៖ ០៦៣ ៩៦៣ ៨០១ ~៨០៣
អ៊ីម៉ែល៖ consular.rep@re.mofa.go.jp
អាសយដ្ឋាន៖ សណ្ឋាគារសុខាផាលេសសៀមរាប ផ្លូវ៦០ ភូមិត្រាង សង្កាត់ស្លក្រាម ខេត្តសៀមរាប ការិយាល័យកុងស៊ុលជប៉ុន