ទិដ្ឋាការចេញចូលមួយដង គោលបំណងទេសចរណ៍

2023/7/27
ទិដ្ឋាការប្រភេទនេះគឺសម្រាប់គោលបំណងទេសចរណ៍តែមួយគត់ ដោយសាមីជនត្រូវស្នាក់នៅសណ្ឋាគារអំឡុងពេលដំណើរកម្សាន្តនៅប្រទេសជប៉ុន។ ស្ថានទូតនឹងមិនទទួលរាល់ពាក្យស្នើសុំទិដ្ឋាការណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ ដូច្នេះសូមរៀបចំនិងពិនិត្យឯកសារឲ្យបានត្រឹមត្រូវមុនពេលមកដាក់ពាក្យ។
ក្នុងករណីទៅស្នាក់នៅផ្ទះរបស់មិត្តភក្តិ ឬសាច់ញាតិ សូមស្នើសុំទិដ្ឋាការទៅលេងមិត្តភក្តិ ឬទៅលេងសាច់ញាតិ។
 

ឯកសារគោលសម្រាប់ស្នើសុំទិដ្ឋាការ

១. លិខិតឆ្លងដែន
     យ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
     ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
     បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ សូមចុះហត្ថលេខាដោយសាមីខ្លួន
៤. ឯកសារបញ្ជាក់លទ្ធភាពរ៉ាប់រងលើការចំណាយ
     • សេចក្ដីចម្លងតុល្យបញ្ជីគណនី ឬសៀវភៅគណនីបញ្ញើសំចៃ(ធ្វើបច្ចុប្បន្នភាពកំឡុងពេល៣ខែចុងក្រោយមកទល់នឹងថ្ងៃដាក់ពាក្យស្នើទិដ្ឋាការ) 

​ **ឯកសារបន្ថែម **
     • លិខិតធានាថ្លៃចំណាយករណីមានអ្នកឧបត្ថម្ភលើការចំណាយនៅជប៉ុន (មានឈ្មោះអ្នកដាក់ពាក្យ និងអ្នកឧបត្ថម្ភ រៀបរាប់ពីទំនាក់ទំនង) ឬ
     • ចំពោះគ្រួសារជាអ្នកឧបត្ថម្ភ សូមភ្ជាប់ឯកសារបញ្ជាក់ទំនាក់ទំនង
៥. តារាងកម្មវិធីស្នាក់នៅ
​     • សកម្មភាពនីមួយៗពីថ្ងៃចូលរហូតដល់ថ្ងៃត្រឡប់មកវិញ (រួមទាំងឈ្មោះកន្លែងស្នាក់នៅ និងលេខទំនាក់ទំនង)
៦. ឯកសារកក់សណ្ឋាគារ
     • ដែលអាចបញ្ជាក់ឈ្មោះអ្នកដាក់ពាក្យ និងចំនួនថ្ងៃស្នាក់នៅ

    ឯកសារបន្ថែមសម្រាប់ករណីដូចខាងក្រោម
ករណីអនីតិជនធ្វើដំណើរដោយគ្មានឳពុកម្ដាយអមជាមួយ ⇒ លិខិតអនុញ្ញាតក្នុងការធ្វើដំណើរ ឯកសារបង្ហាញពីទំនាក់ទំនង និងសេចក្ដីចម្លងលិខិតឆ្លងដែនរបស់ឳពុកម្ដាយ

សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒ សូមចុចទីនេះ


ចំណាំ

• អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព
• សមីជនត្រូវដាក់ឯកសារដោយខ្លួនឯង