ទិដ្ឋាការរយៈពេលវែង (អ្នកដែលមានវិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅជប៉ុន)

2022/9/7
ឯកសារសម្រាប់ស្នើរសុំទិដ្ឋាការស្នាក់នៅរយៈពេលវែង(សម្រាប់អ្នកមានវិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅ)ក្រោមវិធានការថ្មី(២៩)មានដូចខាងក្រោម។ យើងនឹងមិនទទួលពាក្យស្នើរសុំរបស់អ្នកក្នុងករណីឯកសារមិនមានគ្រប់លក្ខខណ្ឌ។
 
ឯកសារតម្រូវ     ចំនួន ចំណាំ                 
លិខិតឆ្លងដែន • ត្រូវមានទំព័រសម្រាប់បិទទិដ្ឋាការ២ឬច្រើនជាង២ទំព័រ
ថតចម្លងលិខិតឆ្លងដែន • ថតចម្លងតែទំព័រដែលមានព័ត៌មានផ្ទាល់ខ្លួន 
ពាក្យស្នើសុំទិដ្ឋាការ • សូមបិតរូបថត១សន្លឹក( 4.5x3.5cm​ ផ្ទៃពណ៌ស)
*យើងនឹងមិនទទួលពាក្យស្នើរសុំរបស់អ្នកករណីអ្នកមិនបំពេញគ្រប់លក្ខខណ្ឌ
វិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅ(COE) •ច្បាប់ដើម
ថតចម្លងវិញ្ញាបនប័ត្របញ្ជាក់សិទ្ធស្នាក់នៅ(COE)  
លិខិតស្នើសុំពន្យាCOE (Declaration) • ប្រសិនបើវិញ្ញាបនប័ត្ររបស់អ្នកផុតរយៈពេល៣ខែបន្ទាប់ពីថ្ងៃផ្ដល់អោយ
វិញ្ញាបណ្ណប័ត្រសុំតាមកម្មវិធីក្នុងប្រព័ន្ធ Entrants, Returnees Follow-up System (ERFS)​ • បំពេញតាមអ៊ីនធឺណែត
លម្អិតសូមយោងតាមគេហទំព័រនេះ Ministry of Health, Labour, and Welfare (ជាភាសាជប៉ុនតែប៉ុណ្ណោះ) 


• អ្នកអាចនឹងត្រូវបានទាក់ទងអោយមកដាក់ឯកសារបន្ថែមទៀតនៅពេលពិនិត្យឃើញមានព័ត៌មានមិនច្បាស់នៅត្រង់កន្លែងណាមួយ។
• សូមរៀបចំឯកសារព្រីនម្ខាងលើក្រដាសA4 ។ 
• តម្រូវអោយដាក់ឯកសារធ្វើថ្មីៗក្នុងកំឡុងពេល៣បី។
• សូមដាក់ឯកសារច្បាប់ដើម។
•ករណីក្រុមហ៊ុនបញ្ជូនមកដាក់ពាក្យស្នើសុំជំនួស សូមភ្ជាប់មកនូវកាតបុគ្គលិក អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់សំគាល់បុគ្គលដែលមកដាក់ជំនួស និង​បញ្ជីរាយនាមបេក្ខជន។ចំពោះពេលមកទទួលលទ្ធផលសូមយកបញ្ជីរាយនាមបេក្ខជនមកជាមួយ។