ករណីពិសេស

2022/6/22
 
បច្ចុប្បន្នមានតែសាមីជនដែលត្រូវនឹងលក្ខខណ្ឌណាមួយខាងក្រោមតែប៉ុណ្ណោះដែលអាចដាក់ពាក្យស្នើសុំទិដ្ឋាការបាន (លើកលែងចំពោះអ្នកមាន special/ re-entry permit)។ សូមកត់ចំណាំផងដែរថា ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ19 រយៈពេលនៃការសម្រេចទិដ្ឋាការអាចមានរយៈពេលយូរជាងធម្មតា។
ក្នុងករណីខ្លះ សាមីជនអាចនឹងតម្រូវអោយបន្ថែមឯកសារផ្សេងៗទៀតផងដែរ។

១.​ ការចូលរបស់ជនបរទេសដោយករណីពិសេស

  • សហព័ទ្ធ ឬ កូនរបស់ជនជាតិជប៉ុន/និវាសនជន
  • សហព័ទ្ធ ឬ កូនរបស់ជនបរទេសដែលមានឋានៈជា “អ្នកស្នាក់នៅរយៈពេលវែង” ដែលគ្រួសារកំពុងស្នាក់នៅប្រទេសជប៉ុន និងបានរស់នៅបែកពីគ្រួសារ
  • ជនបរទេសដែលត្រូវទទួលបានឋានៈជា “Dependent” ឬ “Designated Activities (មានកំណត់ចំពោះសេចក្តីជូនដំណឹងជាសាធារណៈលេខ 7, 18, 19, 23, 24, 30, 31, 38, 45, និង 47)” ដែលគ្រួសារត្រូវបានរស់នៅបែកពីគ្នា ហើយចាំបាច់ក្នុងការជួយជុំគ្នាជាមួយគ្រួសារវិញ។
        ឯកសារតម្រូវ៖
​​​        (រយៈពេលវែង)
         -​ ពាក្យស្នើសុំទិដ្ឋាការ (ទាញយក)
         - លិខិតឆ្លងដែន ច្បាប់ដើមនិងច្បាប់ថតចម្លង
         - វិញ្ញាបនប័ត្របញ្ជាក់សិទ្ធរស់នៅ
         -​ កាតស្នាក់នៅ (ច្បាប់ថតចម្លង សងខាង) របស់សហព័ទ្ធ/គ្រួសារនៅជប៉ុន
         -​ លិខិតឆ្លងដែន​ (ច្បាប់ថតចម្លង) របស់សហព័ទ្ធ/គ្រួសារនៅជប៉ុន
         *​ស្ថានទូតអាចនឹងស្នើសុំឯកសារបន្ថែមលើឯកសារខាងលើ។

​​​        (រយៈពេលខ្លី)
​​         *សូមទាក់ទងមកស្ថានទូតទាក់ទងនឹងឯកសារតម្រូវការ។
  • ជនបរទេសដែលបានចាក់ចេញពីប្រទេសជប៉ុនដោយ re-entry permit មុនថ្ងៃទី 31 ខែសីហា ឆ្នាំ2020 ហើយមិនត្រូវបានអនុញ្ញាតអោយត្រលប់ចូលប្រទេសជប៉ុនដោយមូលហេតុ re-entry permission អស់សុពលភាពបន្ទាប់ពីប្រទេស/តំបន់ដេលបុគ្គលនោះស្នាក់នៅត្រូវបានកំណត់ជាតំបន់ហាមឃាត់ចុះចត (តម្រូវអោយដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្របញ្ជាក់សិទ្ធរស់នៅឡើងវិញ)
​        ឯកសារតម្រូវ៖
         -​ ពាក្យស្នើសុំទិដ្ឋាការ (ទាញយក)
         - លិខិតឆ្លងដែន​ ច្បាប់ដើមនិងច្បាប់ថតចម្លង
         - វិញ្ញាបនប័ត្របញ្ជាក់សិទ្ធរស់នៅ 
ច្បាប់ដើមនិងច្បាប់ថតចម្លង
         *​ស្ថានទូតអាចនឹងស្នើសុំឯកសារបន្ថែមលើឯកសារខាងលើ។
 
  • ជនបរទេសដែលត្រូវបានទទួលស្គាល់ថាស្ថិតក្នុងកាលៈទេសៈពិសេស ដែលត្រូវនឹងស្ថានភាពបុគ្គល ដូចជាតម្រូវការសម្រាប់ការពិចារណាមនុស្សធម៌ ឬតម្រូវការសម្រាប់ផលប្រយោជន៍សាធារណៈជាដើម។
*សូមទាក់ទងមកស្ថានទូតសម្រាប់ករណីបន្ទាន់ខាងលើ

ព័ត៌មានបន្ថែម៖ https://www.moj.go.jp/isa/content/001347332.pdf
 

២.សម្រាប់អ្នកដែលកាន់វិញ្ញាបនប័ត្របញ្ជាក់សិទ្ធរស់នៅមានលេខ “1584”

សូមទាក់ទងមកស្ថានទូតមុនពេលដាក់ពាក្យស្នើសុំទិដ្ឋាការ
 
※ រយៈពេលសុពលភាពនៃវិញ្ញាបនប័ត្របញ្ជាក់សិទ្ធរស់នៅ (គិតត្រឹម ថ្ងៃទី22​ ខែមិថុនា ឆ្នាំ2022)៖
  • វិញ្ញាបនប័ត្រដែលបានផ្ដល់អោយ៖​ ចាប់ពី ថ្ងៃទី01 មករា 2020 ដល់ ថ្ងៃទី30 មេសា 2022 → មានសុពលភាពត្រឹម ថ្ងៃទី31 ខែតុលា 2022
  • វិញ្ញាបនប័ត្រដែលបានផ្ដល់អោយ៖​ ចាប់ពី ថ្ងៃទី01 ឧសភា 2022 ដល់ ថ្ងៃទី31 កក្កដា 2022 → មានសុពលភាព៦ខែបន្ទាប់ពីថ្ងៃផ្ដល់អោយ
 
សូមភ្ជាប់លិខិតស្នើសុំខាងក្រោម ប្រសិនបើវិញ្ញាបនប័ត្ររបស់អ្នកផុតរយៈពេល៣ខែបន្ទាប់ពីថ្ងៃផ្ដល់អោយ
  • សម្រាប់ Engineer/ Specialist in humanities/ International services ឬ សិស្សជាដើម (គម្រូ)
  • សម្រាប់សហព័ទ្ធ/កូនរបស់សញ្ញាតិជប៉ុន ឬអ្នកស្នាក់នៅរយៈពេលវែងជាដើម (គម្រូ)
ព័ត៌មានបន្ថែម៖​ https://www.moj.go.jp/isa/content/930005023.pdf