ទិដ្ឋាការចេញចូលច្រើនដង សម្រាប់ប្ដី ប្រពន្ធ ឬកូនរបស់ជនជាតិជប៉ុនដែលស្នាក់នៅកម្ពុជា
2022/10/11
ប្រភេទទិដ្ឋាការនេះគឺសម្រាប់ សាមីជនបរទេសដែលជាប្ដី ប្រពន្ធ ឬកូនស្របច្បាប់របស់ជនជាតិជប៉ុនដែលស្នាក់នៅកម្ពុជាជាមួយគ្នា មានទិដ្ឋាការស្នាក់នៅកម្ពុជារយៈពេលវែង និងកំពុងបម្រើការងារនៅកម្ពុជា។
- អ្នកដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍ស្របច្បាប់លើសពី១ឆ្នាំ(សម្រាប់ប្ដី ឬ ប្រពន្ធរបស់ជនជាតិជប៉ុន)។
- អ្នកដែលស្នាក់នៅផ្ទះរួមគ្នាជាមួយជនជាតិជប៉ុន។
- អ្នកដែលធ្លាប់បានទៅប្រទេសជប៉ុនយ៉ាងតិចម្ដង។
* ទិដ្ឋាការនេះមានសុពលភាពអតិបរមា ៣ឆ្នាំ (ការស្នើសុំលើកទី១ សុពលភាព១ឆ្នាំប៉ុណ្ណោះ) រយៈពេលស្នាក់នៅយ៉ាងយូរបំផុតត្រឹម៩០ថ្ងៃ។
* ករណីស្នាក់នៅលើសពីរយៈពេល៦ខែ សូមធ្វើការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ពីសិទ្ធរស់នៅរយៈពេលវែង ពីប្រទេសជប៉ុនជាមុនសិន។
ស្ថានទូតនឹងមិនទទួលរាល់ពាក្យស្នើសុំទិដ្ឋាការណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ ដូច្នេះសូមរៀបចំនិងពិនិត្យឯកសារឲ្យបានត្រឹមត្រូវមុនពេលមកដាក់ពាក្យ។
ឯកសារតម្រូវការ
ឯកសារសាមីជនត្រូវរៀបចំ
១. លិខិតឆ្លងដែនយ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
បិតរូបថត ១សន្លឹក (4.5 x 3.5cm ផ្ទៃស)
* សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន)
៤. ឯកសារបញ្ជាក់ទីលំនៅបច្ចុប្បន្ននិងបញ្ជាក់ថាស្នាក់នៅជាមួយជនជាតិជប៉ុន(កិច្ចសន្យាជួលផ្ទះជាដើមដែលមានឈ្មោះអ្នកដាក់ពាក្យ)
៥. លិខិតស្នើសុំទិដ្ឋាការចេញចូលច្រើនដង ដោយបញ្ជាក់ពីមូលហេតុ
ឯកសារបន្ថែមសម្រាប់ករណីដូចខាងក្រោម
• សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒ សូមចុចទីនេះ
ឯកសារជនជាតិជប៉ុនត្រូវរៀបចំ
៦. ទិដ្ឋាការកម្ពុជាស្នាក់នៅរយៈពេលវែង,ប័ណ្ណការងារចេញដោយក្រសួងការងារ,សេចក្ដីចម្លងលិខិតឆ្លងដែន៧. ឯកសារបញ្ជាក់ទីលំនៅបច្ចុប្បន្ននិងបញ្ជាក់ថាស្នាក់នៅជាមួយសមីជន(កិច្ចសន្យាជួលផ្ទះជាដើម)
៨. លិខិតបញ្ជាក់ការចុះបញ្ជីគ្រួសាររបស់ជប៉ុន
ឯកសារអ្នកផ្គត់ផ្គង់ថ្លៃចំណាយ(ជនជាតិជប៉ុនឬសមីជន) ត្រូវរៀបចំ
៩. លិខិតបញ្ជាក់ការងារ១០. លិខិតបញ្ជាក់សមតុល្យគណនេយ្យ ឬ ឯកសារបើកប្រាក់បៀវត្ស
※ចំណាំ
• អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4, ព្រីនតែម្ខាង
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព
• អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4, ព្រីនតែម្ខាង
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព