ទិដ្ឋាការស្នាក់នៅរយៈពេលវែង ឬការងារ

2023/3/17

ដើម្បីស្នើសុំទិដ្ឋាការស្នាក់នៅរយៈពេលវែង ឬការងារ សាមីជនត្រូវទទួលបាន វិញ្ញាបនប័ត្របញ្ជាក់ពីសិទ្ធរស់នៅ (ភាសាអង់គ្លេស) ពីអ្នកធានានៅប្រទេសជប៉ុនជាមុនសិន។ សូមភ្ជាប់មកជាមួយឯកសារដូចខាងក្រោមមកកាន់ស្ថានទូតជប៉ុននៅកម្ពុជា ឬការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅសៀមរាបដើម្បីធ្វើការស្នើសុំទិដ្ឋាការ។

*នីតិវិធីក្នុងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់សិទ្ធរស់នៅ សូមអោយអ្នកធានា/អញ្ជើញនៅប្រទេស​ ជប៉ុនទាក់ទងទៅកាន់ ការិយាល័យអន្តោប្រវេសន៍ (អង់គ្លេស) ​(វិញ្ញាបនប័ត្រនេះមិនអាចស្នើសុំបាននៅក្រសួងការបរទេស ឬស្ថានទូតឡើយ)។

 

ឯកសារតម្រូវការ

. លិខិតឆ្លងដែន (លិខិតឆ្លងដែន ស្តង់ដារ ICAO ឬលិខិតឆ្លងដែន IC)
 យ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
     ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
     បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន)
៤. វិញ្ញាបនប័ត្របញ្ជាក់ពីសិទ្ធរស់នៅ (ថតចម្លង)
     មិនតម្រូវអោយដាក់វិញ្ញាបនប័ត្រច្បាប់ដើមទៀតទេ
    . ករណីអ្នកទទួលបានវិញ្ញាបនប័ត្រនេះតាមរយៈសារអេឡិចត្រូនិច សូមដាក់សំណៅចម្លងរបស់សារនោះ។
    . សូមដាក់ម្នាក់មួយច្បាប់

ចំណាំ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4, ព្រីនតែម្ខាង
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព