ទិដ្ឋាការចេញចូលមួយដង ឬពីរដង សម្រាប់ប្ដី ប្រពន្ធ ឬកូនរបស់ជនជាតិជប៉ុនដែលស្នាក់នៅកម្ពុជា

2022/10/11

ប្រភេទទិដ្ឋាការនេះគឺសម្រាប់ សាមីជនបរទេសដែលជាប្ដី ប្រពន្ធ ឬកូនស្របច្បាប់របស់ជនជាតិជប៉ុនដែលស្នាក់នៅកម្ពុជាជាមួយគ្នា មានទិដ្ឋាការស្នាក់នៅកម្ពុជារយៈពេលវែង និងកំពុងបម្រើការងារនៅកម្ពុជា។ ទិដ្ឋាការប្រភេទនេះអាចចេញចូលបាន មួយដង ឬ ពីរដង នឹងអាចស្នាក់នៅយ៉ាងយូរបំផុតត្រឹម ៩០ថ្ងៃក្នុងមួយដង។ស្ថានទូតនឹងមិនទទួលរាល់ពាក្យស្នើសុំទិដ្ឋាការណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ ដូច្នេះសូមរៀបចំនិងពិនិត្យឯកសារឲ្យបានត្រឹមត្រូវមុនពេលមកដាក់ពាក្យ។

ចំណាំ
• អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព

 

 

ឯកសារតម្រូវការ

ឯកសារសាមីជនត្រូវរៀបចំ

១. លិខិតឆ្លងដែន
     យ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
     ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
     បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន)
៤. ឯកសារបញ្ជាក់ទីលំនៅបច្ចុប្បន្ន(កិច្ចសន្យាជួលផ្ទះជាដើម)
៥. តារាងកាលវិភាគស្នាក់នៅ

    ឯកសារបន្ថែមក្នុងករណីដូចខាងក្រោម          
     
 • សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒​ សូមចុចទីនេះ
 

ឯកសារជនជាតិជប៉ុនត្រូវរៀបចំ

៦. ឯកសារពាក់ព័ន្ធដែលអាចបញ្ជាក់ថាសមីជនកំពុងស្នាក់នៅខ្មែរ
    • (១)ទិដ្ឋាការកម្ពុជា(ចេញចូលច្រើនដង)ស្នាក់នៅរយៈពេលវែង,(២)ប័ណ្ណការងារចេញដោយក្រសួងការងារ,(៣)សេចក្ដីចម្លងលិខិតឆ្លងដែន
៧. ឯកសារបញ្ជាក់ទីលំនៅបច្ចុប្បន្ន
     
• កិច្ចសន្យាជួលផ្ទះជាដើម
៨. លិខិតបញ្ជាក់ការចុះបញ្ជីគ្រួសាររបស់ជប៉ុន (សំណៅថ្មីក្នុងកំឡុង៣ខែចុងក្រោយ)
៩. លិខិតបញ្ជាក់ហេតុផល (ករណីសាមីជនដាក់ពាក្យ និងជនជាតិជប៉ុនមិនស្នាក់នៅជាមួយគ្នា)  

​ឯកសារអ្នកផ្គត់ផ្គង់ថ្លៃចំណាយ(ជនជាតិជប៉ុនឬសមីជន) ត្រូវរៀបចំ

១០. លិខិតបញ្ជាក់ការងារ
១១. លិខិតបញ្ជាក់សមតុល្យគណីនេយ្យ ឬ  ឯកសារបើកប្រាក់បៀវត្ស  (ថ្មីកំឡុងពេល៣ខែ)