ទិដ្ឋាការចេញចូលច្រើនដងក្នុងគោលបំណងពាណិជ្ជកម្ម

2022/10/11
នេះជាប្រភេទទិដ្ឋាការផ្ដល់ជូនសាមីជនមានសញ្ជាតិខ្មែរ និងសាមីជនមានសញ្ជាតិបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិក(មិនរួមបញ្ចូលសញ្ជាតិចិន) សម្រាប់គោលបំណងពាណិជ្ជកម្ម។
ទិដ្ឋាការប្រភេទនេះមានសុពលភាពអតិបរមា​3ឆ្នាំ​ ដោយអាចស្នាក់នៅបានរយៈពេល90ថ្ងៃក្នុង1ដង។
 

សម្រាប់សាមីជន 

ត្រូវលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖
 
  1.  ជាបុគ្គលិកសហគ្រាសសាធារណៈគ្រប់គ្រងដោយរដ្ឋ
  2.  ជាបុគ្គលិកក្នុងក្រុមហ៊ុនដែលជាសមាជិកនៃសមាគមពាណិជ្ជកម្មជប៉ុន (JBAC) និង  ​​មានការិយាល័យក្រុមហ៊ុននៅប្រទេសជប៉ុន
  3.  ជាបុគ្គលិកក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខានៃក្រុមហ៊ុនបណ្ដាក់ទុន ឬសហវិនិយោគ ជាមួយក្រុមហ៊ុនជប៉ុនដែលមាននៅលើទីផ្សារភាគហ៊ុន
  4.   ជាបុគ្គលិកនៃក្រុមហ៊ុនដែលមានទំនាក់ទំនងការងាររយៈពេលវែងជាមួយក្រុមហ៊ុនជប៉ុនដែលមាននៅលើទីផ្សារភាគហ៊ុន

តម្រូវការឯកសារ

. លិខិតឆ្លងដែន (លិខិតឆ្លងដែន ស្តង់ដារ ICAO ឬលិខិតឆ្លងដែន IC)
 ​​       យ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
     ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
     បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន)
៤. លិខិតបញ្ជាក់ការងារ
      
មានឈ្មោះ មុខតំណែង រយៈពេលបានធ្វើការ និង​ប្រាក់បៀវត្សជាដើម
៥. ឯកសារបង្ហាញពីស្ថានភាពក្រុមហ៊ុន
៦. លិខិតបញ្ជាក់ពីមូលហេតុនៃការស្នើសុំទិដ្ឋាការចេញចូលច្រើនដងពីខាងក្រុមហ៊ុនដែលសាមីជនកំពុងបម្រើការ ឬលិខិតបញ្ជាក់ពីមូលហេតុនៃការអញ្ជើញពីភាគីជប៉ុន(សម្រាប់ការចេញចូលច្រើនដង)

    ឯកសារបន្ថែមសម្រាប់ករណីដូចខាងក្រោម          
• 
សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒ សូមចុចទីនេះ

*ចំពោះក្រុមហ៊ុនដែលពុំមានអាសយដា្ឋននៅក្នុងប្រទេសកម្ពុជាគឺមិនអាចដាក់ពាក្យស្នើសុំបានឡើយ។


 

ចំណាំ
• អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4, ព្រីនតែម្ខាង
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព
• សមីជនត្រូវដាក់ឯកសារដោយខ្លួនឯង