ទិដ្ឋាការចេញចូលមួយដង គោលបំណងពាណិជ្ជកម្ម

2023/5/24
ទិដ្ឋាការប្រភេទនេះគឺសម្រាប់គោលបំណងពាណិជ្ជកម្ម (កិច្ចប្រជុំ ការស្រាវជ្រាវទីផ្សារ ការតាំងពិពណ៌ ការបណ្ដុះបណ្តាលជំនាញបន្ថែមដោយមិនទទួលបានប្រាក់ចំនូល ជាដើម) ការផ្លាស់ប្តូរវប្បធម៌ កីឡា និង កម្មសិក្សា។ស្ថានទូតនឹងមិនទទួលរាល់ពាក្យស្នើសុំទិដ្ឋាការណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ ដូច្នេះសូមរៀបចំនិងពិនិត្យឯកសារឲ្យបានត្រឹមត្រូវមុនពេលមកដាក់ពាក្យ។

*អ្នកអញ្ជើញ (រួមបញ្ចូល​សាជីវកម្ម ឬស្ថាប័ន) ត្រូវតែជាអ្នកដែល​រស់នៅប្រទេសជប៉ុន។

ចំណាំ
• អាចមានករណីស្ថានទូតស្នើសុំអោយដាក់ឯកសារបន្ថែមលើឯកសារខាងលើ
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព
 

ករណីភាគីខាងជប៉ុនជាអ្នករ៉ាប់រងថ្លៃចំណាយ

ឯកសារសាមីជនត្រូវរៀបចំ

១. លិខិតឆ្លងដែន
     យ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
     ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
     បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន) 
៤. លិខិតបញ្ជាបេសកកម្ម            
     បញ្ជាក់ពីឈ្មោះ មុខដំណែង គោលបំណង រយៈពេល និងភាគីរ៉ាប់រងការចំណាយ
៥. • លិខិតបញ្ជាក់ការងារ (ករណីគោលបំណងទៅជប៉ុនមិនពាក់ព័ន្ធនឹងស្ថាប័នការងារបច្ចុប្បន្ន)          
       • លិខិតបញ្ជាក់ការសិក្សា​ (ករណីជាសិស្ស)
 
    ឯកសារបន្ថែមសម្រាប់ករណីដូចខាងក្រោម          
• ករណីអនីតិជនធ្វើដំណើរដោយគ្មានឳពុកម្ដាយអមជាមួយ ⇒ លិខិតអនុញ្ញាតក្នុងការធ្វើដំណើរ
• សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒​ ​សូមចុចទីនេះ
 

ឯកសារភាគីអញ្ជើញ/ធានាត្រូវរៀបចំ

៦. លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ
៧. បញ្ជីរាយនាមអ្នកដាក់ពាក្យសុំ (ក្នុងករណីអ្នកដាក់ពាក្យចាប់ពី2នាក់ឡើង)
៨. គម្រោងកម្មវិធីស្នាក់នៅ
៩. លិខិតធានាលើការចំណាយ
១០. វិញ្ញាបនប័ត្រចុះបញ្ជីក្រុមហ៊ុន/ស្ថាប័នប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន/អង្គការ         
    
• ក្រុមហ៊ុនមានឈ្មោះក្នុងបញ្ជីផ្សារហ៊ុន និងមានចេញរបាយការណ៍ប្រចាំត្រីមាស មិនតម្រូវអោយដាក់វិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន ឬប្រវត្តិសង្ខេបរបស់ក្រុមហ៊ុនឡើយ។
     • ភាគីអញ្ជើញជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សូមភ្ជាប់ជាមួយលិខិតបញ្ជាក់ការងារ ជំនួសអោយវិញ្ញាប័ត្របញ្ជាក់ការចុះបញ្ជី/ ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន។
 

ករណីក្រុមហ៊ុន/ស្ថាប័នរបស់សាមីជនជាអ្នករ៉ាប់រងលើថ្លៃចំណាយ

ឯកសារសាមីជនត្រូវរៀបចំ

១. លិខិតឆ្លងដែន
     យ៉ាងហោចត្រូវសល់ ២ទំព័រសម្រាប់បិតទិដ្ឋាការ
២. លិខិតឆ្លងដែនថតចម្លង
     ទំព័រព័ត៌មានផ្ទាល់ខ្លួន
៣. ពាក្យស្នើសុំទិដ្ឋាការ
     បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន)
៤. លិខិតបញ្ជាបេសកកម្ម          
      
បញ្ជាក់ពីឈ្មោះ មុខដំណែង គោលបំណង រយៈពេល និងភាគីរ៉ាប់រងការចំណាយ។
៥.  • លិខិតបញ្ជាក់ការងារ  (ករណីគោលបំណងទៅជប៉ុនមិនពាក់ព័ន្ធស្ថាប័នការងារ)       
   
  • លិខិតបញ្ជាក់ការសិក្សា​(ករណីជាសិស្ស)
     
     ឯកសារបន្ថែមករណីដូចខាងក្រោម           
     
• បើសាមីជនជាអ្នករ៉ាប់រងការចំណាយដោយខ្លួនឯងសូមភ្ជាប់ឯកសារបញ្ជាក់ពីលទ្ធភាពចំណាយ(តុល្យបញ្ជីគណនីច្បាប់ដើម、សៀវភៅបញ្ញើសំចៃ (ថតចម្លងនិងច្បាប់ដើម) ជាដើម)
      • ករណីអនិតិជនធ្វើដំណើរដោយគ្មានឳពុកម្ដាយអមជាមួយ ⇒ លិខិតអនុញ្ញាតក្នុងការធ្រវើដំណើ
      • សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒ សូមចុចទីនេះ  
 

ឯកសារភាគីអញ្ជើញត្រូវរៀបចំ

៦. លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ
៧. បញ្ជីរាយនាមអ្នកដាក់ពាក្យសុំ (ក្នុងករណីអ្នកដាក់ពាក្យចាប់ពី2នាក់ឡើង)
៨. គម្រោងកម្មវិធីស្នាក់នៅ  
៩. វិញ្ញាបនប័ត្រចុះបញ្ជីក្រុមហ៊ុន/ស្ថាប័ន ឬប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន/អង្គការ         
    
• ក្រុមហ៊ុនមានឈ្មោះក្នុងបញ្ជីផ្សារហ៊ុន និងមានចេញរបាយការណ៍ប្រចាំត្រីមាស មិនតម្រូវអោយដាក់វិញ្ញាបនប័ត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន ឬប្រវត្តិសង្ខេបរបស់ក្រុមហ៊ុនឡើយ។
     • ភាគីអញ្ជើញជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ សូមភ្ជាប់ជាមួយលិខិតបញ្ជាក់ការងារ ជំនួសអោយវិញ្ញាប័ត្របញ្ជាក់ការចុះបញ្ជី/ ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន។


ករណីចូលរួមការតាំងពិពណ៌ ឬចូលរួមសកម្មភាពដែលពុំអាចមានអ្នកអញ្ជើញ សូមភ្ជាប់ឯកសារដូចខាងក្រោម៖
** សូមភ្ជាប់មកជាមួយឯកសារពីភាគីខាងជប៉ុនក្នុងករណីទៅពិភាក្សាការងារ ឬភាគីម្ខាងទៀតមានការិយាល័យនៅប្រទេសជប៉ុន។ “ការទៅដេញថ្លៃទំនិញ” ឬ ”ការទៅស្វែងរកដៃគូពាណិជ្ជកម្ម” និងមិនត្រូវបានរាប់បញ្ជូលនៅក្នុងចំនុចនេះឡើយ។

    (១) ខិតប័ណ្ណផ្សព្វផ្សាយអំពីការតាំងពិពណ៌
    (២) ឯកសារ ឬអ៊ីម៉ែល ទំនាក់ទំនងដើម្បីចុះឈ្មោះចូលរួមកម្មវិធី
    (៣) វិក័យបត្របញ្ជាក់ពីការចុះឈ្មោះ (សេចក្ដីថតចម្លងនឹងត្រូវបានទទួល)
​​    (៤) ប៉ាតង់របស់ក្រុមហ៊ុនដែលមានសុពលភាព
    (៥) តុល្យបញ្ជីគណនីច្បាប់ដើម ឬសៀវភៅគណនីបញ្ញើសំចៃ(ច្បាប់ដើមនិងថតចម្លង)របស់ក្រុមហ៊ុន
    (៦) តារាងកម្មវិធីស្នាក់នៅ