ទិដ្ឋាការចេញចូលមួយដង គោលបំណងទៅលេងបងប្អូន

2023/1/13
ទិដ្ឋាការប្រភេទនេះគឺសម្រាប់សាមីជនដែលមានបំណងទៅលេងសាច់ញាតិ(ញាតិថ្នាក់ទី3 តាមជួរខ្សែរផ្ទាល់) ដែលកំពុងស្នាក់នៅប្រទេសជប៉ុន។ស្ថានទូតនឹងមិនទទួលរាល់ពាក្យស្នើសុំទិដ្ឋាការណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ ដូច្នេះសូមរៀបចំនិងពិនិត្យឯកសារឲ្យបានត្រឹមត្រូវមុនពេលមកដាក់ពាក្យ។

*អ្នកដែលរស់នៅប្រទេសជប៉ុនប៉ុណ្ណោះ ដែលអាចធ្វើជាអ្នកអញ្ជើញបាន​។

ចំណាំ
• ស្ថានទូតអាចនឹងស្នើសុំឯកសារបន្ថែមលើឯកសារខាងលើចំពោះករណីចំបាច់
• ឯកសារដាក់ពាក្យត្រូវដាក់ជាទម្រង់ក្រដាស់ A4
• ឯកសារត្រូវមានរយៈពេលក្នុងរង្វង់៣ខែរាប់ចាប់ពីថ្ងៃចុះកាលបរិច្ជេទ និងត្រូវដាក់ក្នុងអំឡុងពេលឯកសារមានសពុលភាព
 

ករណីភាគីខាងជប៉ុនជាអ្នករ៉ាប់រងថ្លៃចំណាយ

ឯកសារសាមីជនត្រូវរៀបចំ

១.​ លិខិតឆ្លងដែន
២. លិខិតឆ្លងដែនថតចម្លង

៣. ពាក្យស្នើសុំទិដ្ឋាការ         
 ​    •​ 
បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃពណ៌ស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន
៤. ឯកសារបញ្ជាក់ទំនាក់ទំនងគ្រួសារ
      • សៀវភៅគ្រួសារ ឬសៀវភៅបញ្ជាក់ទីលំនៅ ឬសំបុត្រកំណើត ឬសំបុត្រអាពាណ៍ពិពាណ៍(ច្បាប់ដើម និងច្បាប់ចម្លងដែលមានសរសេរនូវឈ្មោះនិងទំនាក់ទំនងជនដែលពាក់ព័ន្ធជាភាសាអង់គ្លេស)។
៥. មែកធាងគ្រួសារ (ជាភាសាអង់គ្លេស ឬជប៉ុន)
     ករណីទំនាក់ទំនងជាសាច់ញាតិថ្នាក់ទី២ ឬទី៣(សាច់ញាតិដែលមិនមានឈ្មោះក្នុងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅជាមួយគ្នា)។ ឧទាហរណ៍៖ ពូ មីង បងប្អូនជីដូនមួយ ឬក្មួយជាដើម។

 

ឯកសារបន្ថែមសម្រាប់ករណីដូចខាងក្រោម            
ករណីអនិតិជនធ្វើដំណើរដោយគ្មានឳពុកម្ដាយអមជាមួយ ⇒ លិខិតអនុញ្ញាតក្នុងការធ្វើដំណើរ ឯកសារបង្ហាញពីទំនាក់ទំនង និងសេចក្ដីចម្លងលិខិតឆ្លងដែនរបស់ឳពុកម្ដាយ
សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒ សូមចុចទីនេះ
 

ឯកសារភាគីអញ្ជើញ/អ្នកធានាត្រូវរៀបចំ

៦. លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ
៧. បញ្ជីរាយនាមអ្នកដាក់ពាក្យសុំ (ក្នុងករណីអ្នកដាក់ពាក្យចាប់ពី2នាក់ឡើង)
៨. គម្រោងកម្មវិធីស្នាក់នៅ
៩. លិខិតធានាលើការចំណាយ
១០. ឯកសារបញ្ជាក់ពីលទ្ធភាពក្នុងការធានាលើការចំណាយ (សូមភ្ជាប់ឯកសារណាមួយខាងក្រោម)          
     • 
លិខិតបញ្ជាក់ប្រាក់ចំណូល ឬលិខិតបញ្ជាក់ប្រាក់បង់ពន្ធ (ចេញដោយអង្គភាពពន្ធដារក្រុង ខណ្ឌ សង្កាត់ ភូមិ) ឬ
     • ឯកសារថតចម្លងគល់បញ្ជីលិខិតប្រកាសពន្ធដោយមានត្រាបានទទួលស្គាល់ពីអង្គភាពពន្ធដារក្រុង ខ័ណ្ឌ សង្កាត់ ភូមិ (អ្នកបង់ពន្ធតាមប្រព័ន្ធ E-TAX សូមភ្ជាប់លិខិតទទួលការជូនដំណឹង ឬ លិខិតប្រកាសពន្ធចុងក្រោយ)
១១. លិខិតបញ្ជាក់ទីលំនៅ
      ករណីភាគីអញ្ជើញ និងភាគីធានាលើការចំណាយជាមនុស្សផ្សេងគ្នា ⇒ លិខិតបញ្ជាក់ទីលំនៅរបស់អ្នកអញ្ជើញ និងអ្នកធានា
១២. ឯកសារសម្រាប់ពាក់ព័ន្ធនឹងអ្នកអញ្ជើញ
ករណីភាគីអញ្ជើញ ឬសហព័ទ្ធជាជនជាតិជប៉ុន ⇒ លិខិតបញ្ជាក់ការចុះបញ្ជីគ្រួសារ           
ករណីភាគីអញ្ជើញជាជនបរទេស ⇒ សេចក្ដីចម្លងលិខិតឆ្លងដែន (ទំព័រព័ត៌មានផ្ទាល់ខ្លួន) និងកាតស្នាក់នៅជប៉ុន
 

ករណីភាគីខាងខ្មែរជាអ្នករ៉ាប់រងថ្លៃចំណាយ

ឯកសារសាមីជនត្រូវរៀបចំ

១.​ លិខិតឆ្លងដែន
២. លិខិតឆ្លងដែនថតចម្លង

៣. ពាក្យស្នើសុំទិដ្ឋាការ         
 ​    •​ 
បិតរូបថត ១សន្លឹក (4.5​ x 3.5cm ផ្ទៃពណ៌ស)
​​     * សូមបំពេញព័ត៌មាននៅលើពាក្យស្នើសុំអោយបានពេញលេញ (សូមចុះហត្ថលេខាដោយសាមីខ្លួន
៤. ឯកសារបញ្ជាក់ពីលទ្ធភាពអាចរ៉ាប់រងការចំណាយក្នុងការធ្វើដំណើរ           
   ​  •​ 
តុល្យបញ្ជីគណនី​ ឬ សៀវភៅបញ្ញើសំចៃ (ថតចម្លងនិងច្បាប់ដើម) ជាដើម
៥. ឯកសារបញ្ជាក់ទំនាក់ទំនងគ្រួសារ
      • សៀវភៅគ្រួសារ ឬសៀវភៅបញ្ជាក់ទីលំនៅ ឬសំបុត្រកំណើត ឬសំបុត្រអាពាណ៍ពិពាណ៍ជាដើម(ច្បាប់ដើម និងច្បាប់ចម្លងដែលមានសរសេរនូវឈ្មោះនិងទំនាក់ទំនងជនដែលពាក់ព័ន្ធជាភាសាអង់គ្លេស)។
​៦. មែកធាងគ្រួសារ (ជាភាសាអង់គ្លេស ឬជប៉ុន)
     ករណីទំនាក់ទំនងជាសាច់ញាតិថ្នាក់ទី២ ឬទី៣(សាច់ញាតិដែលមិនមានឈ្មោះក្នុងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅជាមួយគ្នា)។ ឧទាហរណ៍៖ ពូ មីង បងប្អូនជីដូនមួយ ឬក្មួយជាដើម។   

 
 ឯកសារបន្ថែមសម្រាប់ករណីដូចខាងក្រោម            
ករណីអនិតិជនធ្វើដំណើរដោយគ្មានឳពុកម្ដាយអមជាមួយ ⇒ លិខិតអនុញ្ញាតក្នុងការធ្វើដំណើរ ឯកសារបង្ហាញពីទំនាក់ទំនង និងសេចក្ដីចម្លងលិខិតឆ្លងដែនរបស់ឳពុកម្ដាយ
សម្រាប់ជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ⇒ សូមចុចទីនេះ

ឯកសារភាគីអញ្ជើញរៀបចំ

៧. លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ
៨. បញ្ជីរាយនាមអ្នកដាក់ពាក្យសុំ (ក្នុងករណីអ្នកដាក់ពាក្យចាប់ពី2នាក់ឡើង)
៩. គម្រោងកម្មវិធីស្នាក់នៅ
១០. លិខិតបញ្ជាក់ទីលំនៅ
១១.​ឯកសារពាក់ព័ន្ធនឹងអ្នកអញ្ជើញ

ករណីភាគីអញ្ជើញ ឬសហព័ទ្ធជាជនជាតិជប៉ុន ⇒ លិខិតបញ្ជាក់ការចុះបញ្ជីគ្រួសារ           
ករណីភាគីអញ្ជើញជាជនបរទេស ⇒ សេចក្ដីចម្លងលិខិតឆ្លងដែន (ទំព័រព័ត៌មានផ្ទាល់ខ្លួន) និង កាតស្នាក់នៅជប៉ុន