ព័ត៌មានស្តីអំពីការស្នើសុំទទួលស្គាល់ជាជនភៀសខ្លួន

2019/4/10
ការស្នើសុំទទួលស្គាល់ជាជនភៀសខ្លួនមិនមែនមានន័យថា
អាចធ្វើការនៅប្រទេសជប៉ុនបាននោះទេ

 
 
ខែមិនាឆ្នាំ២០១៩
នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌

 
 
​​     សេចក្តីជូនដំណឹងនេះគឺសំដៅជាពិសេសចំពោះភ្ញៀវស្នាក់នៅរយៈពេលខ្លី(“ការស្នាក់នៅរយៈពេលខ្លី”) ដែលប្តូរលក្ខខ័ណ្ឌស្នាក់នៅតាមរយៈ​​​ការស្នើសុំការទទួលស្គាល់ជាជនភៀសខ្លួននៅក្នុងអំឡុងពេលស្នាក់​នៅប្រទេសជប៉ុន។
     ការទទួលស្គាល់ឋានៈជាជនភៀសខ្លួនគឺជាប្រព័ន្ធសំរាប់ជនភៀសខ្លួនដែលរត់គេចពីការធ្វើទុក្ខបុកម្នេញនៅប្រទេសខ្លួនមកកាន់ប្រទេសជប៉ុនដើម្បីស្វែងរកការការពារ ហើយមិនមែនជាប្រព័ន្ធសំរាប់អ្នកដែលមានបំណងមកធ្វើការនៅប្រទេសជប៉ុននោះទេ។
     រហូតមកត្រឹមថ្ងៃទី១៤ខែមករាឆ្នាំ២០១៨ អ្នកដែលបានដាក់ពាក្យស្នើសុំការទទួលស្គាល់ឋានៈជាជនភៀសខ្លួន ជាទូទៅគឺត្រូវបានអនុញ្ញាតឲ្យ​ធ្វើការបាន ក្រោយរយៈពេល៦ខែបន្ទាប់ពីថ្ងៃដាក់ពាក្យ។ ប៉ុន្តែចាប់ពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៨ នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌បានធ្វើការកែប្រែការអនុវត្តន៍នេះ ហើយអ្នកដាក់​ពាក្យស្នើសុំដែលគ្មានភាពច្បាស់លាស់មិនស្របតាមលក្ខខ័ណ្ឌជាឋានៈ “ជនភៀសខ្លួន”ដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិស្តីអំពីជនភៀសខ្លួនឆ្នាំ១៩៥១ នឹងមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ ឬក៏ធ្វើការនៅប្រទេសជប៉ុនឡើយ ទោះបីពាក្យស្នើសុំកំពុងស្ថិតក្នុងដំណើរការពិនិត្យក៏ដោយ ។ អ្នកដាក់ពាក្យស្នើសុំបែបនេះ នឹងត្រូវតម្រូវអោយស្ថិតនៅក្រោមនីតិវិធីដើម្បីចាកចេញ​ (រួមទាំងនីតិវិធីនៃការបណ្តេញចេញ) បន្ទាប់ពីរយៈពេលស្នាក់នៅបានផុតកំណត់។