អំពីប្រព័ន្ធពលករជំនាញ

ទិដ្ឋាការ(វីសា)និង "លក្ខណៈសម្បត្តិស្នាក់នៅ"

ជនបរទេសដែលមានបំណងចូលប្រទេសជប៉ុន ជាគោលការណ៍ចាំបាច់ត្រូវទទួលបាន "វីសា" ដែលចេញដោយស្ថានទូតជប៉ុន(ស្ថាប័នក្រសួងការបរទេស)នៅបរទេស ប៉ុន្តែមិនមែនមានន័យថាឲ្យតែមានវីសាគឺអាចចូលប្រទេសជប៉ុនបាននោះឡើយ។ ពេលអ្នកមកដល់ប្រទេសជប៉ុន អ្នកត្រូវឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ដើម្បីទទួលបាន “លក្ខណៈសម្បត្តិស្នាក់នៅ” ទៅតាមសកម្មភាពដែលចង់ធ្វើនៅក្នុងប្រទេសជប៉ុនដោយទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌នៅឯព្រលានយន្តហោះជាដើម។ ហេតុនេះ “វីសា” និង “លក្ខណៈសម្បត្តិស្នាក់នៅ” គឺជាបែបបទផ្សេងគ្នាដែលស្ថិតក្រោមសមត្ថកិច្ចនៃស្ថាប័នផ្សេងគ្នា។ ពលករជំនាញដែលណែនាំនៅលើទំព័រនេះ គឺជាប្រភេទមួយនៃ “លក្ខណៈសម្បត្តិស្នាក់នៅ” ដែលត្រូវបានបង្កើតថ្មី។ ពលករជំនាញ មានពីរប្រភេទគឺ "ពលករជំនាញ" កម្រិត1 និង កម្រិត2 ។

លក្ខណៈពិសេសនៃពលករជំនាញ

អ្នកដែលអាចធ្វើការនៅប្រទេសជប៉ុនជាពលករជំនាញ ចាំបាច់ត្រូវមានអាយុចាប់ពី18ឆ្នាំឡើងទៅនិងមានសុខភាពល្អ ហើយពិសេសត្រូវមានជំនាញចាំបាច់សម្រាប់ធ្វើការងារបានភ្លាមៗដោយមិនចាំបាច់ទទួលការបណ្តុះបណ្តាលជាដើមទេ។
គួរបញ្ជាក់ថាមានប្រព័ន្ធផ្សេងទៀតដែលហៅថា "កម្មសិក្សាជំនាញ(Technical Intern Training)" ដែលមានគោលបំណងចូលរួមចំណែកជាអន្តរជាតិតាមរយៈឲ្យកម្មសិក្សាការីចែករំលែកបច្ចេកទេសផ្សេងៗរបស់ជប៉ុនដែលខ្លួនបានទទួលក្នុងកម្មសិក្សានៅទីតាំងការងារ នៅក្នុងប្រទេសកំណើតបន្ទាប់ពីធ្វើមាតុភូមិនិវត្តន៍។ អ្នកដែលបញ្ចប់កម្មសិក្សាដោយលទ្ធផលល្អនៅក្នុងប្រព័ន្ធនេះ អាចប្តូរលក្ខណៈសម្បត្តិស្នាក់នៅទៅជាពលករជំនាញកម្រិត1ក្នុងវិស័យតែមួយបានដោយមិនចាំបាច់ប្រឡងជំនាញឬប្រឡងសមត្ថភាពភាសាជប៉ុន។ ចំពោះភាពខុសគ្នាចម្បងរវាងពលករជំនាញកម្រិត1 និងកម្រិត2 សូមមើលរូបតទៅនេះ។

ពលករជំនាញ

ពលករជំនាញកម្រិត1 ៖ លក្ខណៈសម្បត្តិស្នាក់នៅសម្រាប់ជនបរទេសដែលបម្រើការងារដែលទាមទារជំនាញដែលត្រូវការចំណេះដឹងឬបទពិសោធន៍ក្នុងកម្រិតគួរសមនៅក្នុងវិស័យឧស្សាហកម្មជាក់លាក់
ពលករជំនាញកម្រិត2 ៖ លក្ខណៈសម្បត្តិស្នាក់នៅសម្រាប់ជនបរទេសដែលបម្រើការងារដែលទាមទារជំនាញដែលមានភាពស្ទាត់ជំនាញនៅក្នុងវិស័យឧស្សាហកម្មជាក់លាក់

រយៈពេលនៃការស្នាក់នៅ ពលករជំនាញកម្រិត1 ៖ សរុបរហូតដល់យូរបំផុត5ឆ្នាំ
ពលករជំនាញកម្រិត2 ៖ ពន្យារបានដោយគ្មានកំណត់ការស្នាក់នៅអតិបរមា
កម្រិតជំនាញ ពលករជំនាញកម្រិត1 ៖ ពិនិត្យដោយការប្រឡងជាដើម(ចំពោះជនបរទេសដែលបានបញ្ចប់កម្មសិក្សាជំនាញកម្រិត2 គឺត្រូវបានលើកលែងការប្រឡងជាដើម)
ពលករជំនាញកម្រិត2 ៖ ពិនិត្យដោយការប្រឡងជាដើម
កម្រិតសមត្ថភាពភាសាជប៉ុន ពលករជំនាញកម្រិត1 ៖ ពិនិត្យសមត្ថភាពភាសាជប៉ុនចាំបាច់សម្រាប់ការរស់នៅនិងការងារដោយការប្រឡងជាដើម(ចំពោះជនបរទេសដែលបានបញ្ចប់កម្មសិក្សាជំនាញកម្រិត2 គឺត្រូវបានលើកលែងការប្រឡងជាដើម)
ពលករជំនាញកម្រិត2 ៖ មិនមានការតម្រូវពិនិត្យដោយការប្រឡងជាដើមឡើយ
ការនាំគ្រួសារមកជាមួយ ពលករជំនាញកម្រិត1 ៖ ជាទូទៅមិនត្រូវបានអនុញ្ញាត
ពលករជំនាញកម្រិត2 ៖ អាច បើបំពេញលក្ខខណ្ឌតម្រូវ (ប្តីឬប្រពន្ធ កូន)

ពលករជំនាញកម្រិត1 គឺជាគោលដៅនៃការគាំទ្រដោយស្ថាប័នគាំទ្រដែលចុះបញ្ជីឬស្ថាប័នទទួលយក

ការងារដែលអាចធ្វើក្នុងនាមជាពលករជំនាញ
ការងារជាក់លាក់ដែលអាចធ្វើបានក្នុងនាមជាពលករជំនាញគឺមានដូចខាងក្រោមទៅតាមវិស័យឧស្សាហកម្ម16មុខ។ គួរបញ្ជាក់ថា សូមកត់សំគាល់ថា ក្នុងផ្នែក "ការមើលថែទាំមនុស្ស" "វិស័យដឹកជញ្ជូនដោយរថយន្ដ" "ផ្លូវដែក" "រុក្ខាប្រមាញ់" និង "ឧស្សាហកម្មឈើ" គឺមានតែពលករជំនាញកម្រិត 1 ប៉ុណ្ណោះ។

ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសុខាភិបាលការងារនិងសុខុមាលភាព

  • ការមើលថែទាំការមើលថែទាំរាងកាយជាដើម(ការជួយជាដើមនៅក្នុងការងូតទឹក បរិភោគអាហារ បន្ទោបង់ ស្របតាមស្ថានភាពរាងកាយនិងផ្លូវចិត្តរបស់អ្នកប្រើប្រាស់) ហើយក្រៅពីនេះគឺការងារគាំពារជាប់មកជាមួយ(ការអនុវត្តកម្មវិធីកំសាន្ត ការជួយដល់ការហ្វឹកហាត់មុខងារជាដើម)
    (សំគាល់) ប្រភេទសេវាកម្មទៅដល់ផ្ទះមិនមែនជាកម្មវត្ថុឡើយ

  • ការសម្អាតអគារការសម្អាតផ្នែកខាងក្នុងអគារ

ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្ម

  • វិស័យផលិតកម្មផលិតផលឧស្សាហកម្ម ・ការច្នៃដោយម៉ាស៊ីននិងការកែច្នៃលោហៈ
    ・ការផ្គុំឧបករណ៍អគ្គិសនីនិងឧបករណ៍អេឡិចត្រូនិច
    ・ប្រព្រឹត្តកម្មផ្ទៃលោហៈ
    ・ការផលិតក្រដាសកាតុងនិងកេសក្រដាស
    ・ការផលិតផលិតផលធ្វើពីបេតុង
    ・ការផលិតឥន្ធនៈធ្វើពីក្រដាសនិងប្លាស្ទិច
    ・ការផលិតគ្រឿងចានឆ្នាំងស្មូនដុត
    ・ការបោះពុម្ព/ការចងកិបបង្កើតសៀវភៅ
    ・ការផលិតផលិតផលវាយនភណ្ឌ
    ・ការកាត់ដេរ

ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍

  • ការងារសំណង់・វិស្វកម្ម​សំណង់​ស៊ីវិល
    ・ការសាងសង់អគារ
    ・ហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារ

  • ឧស្សាហកម្មផលិតនាវានិងផ្គត់ផ្គង់គ្រឿងនាវា・ការផលិតនាវា
    ・ការផ្គត់ផ្គង់គ្រឿងនាវា・ឧបករណ៍អគ្គិសនីនិងឧបករណ៍អេឡិចត្រូនិចសម្រាប់នាវាី

  • ការជួសជុលរថយន្តការថែទាំត្រួតពិនិត្យរថយន្តប្រចាំថ្
    ងៃ ការថែទាំត្រួតពិនិត្យទៀងទាត់តាមពេលកំណត់ ការថែទាំកំណត់ពិសេស ការងារដែលមានភ្ជាប់នឹងការថែទាំកំណត់ពិសេសំ

  • ការងារអាកាសចរណ៍ការងារលើដីនៅព្រលានយន្តហោះ(ការងារជំនួយការបើកបរលើដី ការងារចាត់ចែងអីវ៉ាន់អ្នកដំណើរនិងទំនិញជាដើម) ការងារថែទាំយន្តហោះ(ការងារថែទាំតួយន្តហោះនិងគ្រឿងបរិក្ខារជាដើម)

  • សេវាកម្មស្នាក់នៅផ្តល់សេវាកម្មស្នាក់នៅដូចជាការងារទទួលអតិថិជន ធ្វើផែនការនិងទំនាក់ទំនងសាធារណៈ បដិសណ្ឋារកិច្ច សេវាកម្មភោជនីយដ្ឋានជាដើម

  • វិស័យដឹកជញ្ជូនដោយរថយន្ដ・អ្នកបើករថយន្តដឹកទំនិញ
    ・អ្នកបើកតាក់ស៊ី
    ・អ្នកបើករថយន្តក្រុង

  • ផ្លូវដែក・ការសាងសង់និងថែទាំផ្លូវរថភ្លើង
    ・ការសាងសង់និងថែទាំបរិក្ខារអគ្គិសនី
    ・ការថែទាំត្រួតពិនិត្យទូរថភ្លើង
    ・ការផលិតទូរថភ្លើង
    ・បុគ្គលិកផ្នែកដឹកជញ្ជូន (បុគ្គលិកស្ថានីយ អ្នកបញ្ជារថភ្លើង អ្នកបើកបររថភ្លើង)

ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ

  • កសិកម្មកសិកម្មផ្នែកដាំដុះទូទៅ(ការគ្រប់គ្រងការដាំដុះ ការប្រមូល ប្រគល់ទំនិញនិងបែងចែកកសិផលជាដើម) កសិកម្មផ្នែកចិញ្ចឹមសត្វទូទៅ(ការគ្រប់គ្រងការចិញ្ចឹម ការប្រមូល ប្រគល់ទំនិញនិងបែងចែកទំនិញជាដើម)

  • នេសាទនិងវារីវប្បកម្មនេសាទ(ការផលិតនិងជួសជុលឧបករណ៍នេសាទ ការស្វែងរកជលផល ការបញ្ជាឧបករណ៍នេសាទនិងម៉ាស៊ីននេសាទ ការប្រមូលជលផល ចំណាត់ការនិងការរក្សាទុកនៃជលផល ការរក្សាសុវត្ថិភាពនិងអនាម័យជាដើម) ឧស្សាហកម្មវារីវប្បកម្ម(ការផលិត ជួសជុល គ្រប់គ្រងនៃបរិក្ខារវារីវប្បកម្ម ការគ្រប់គ្រងការបណ្តុះ ប្រមូលផលនិងចំណាត់ការនៃផលិតផលវារីវប្បកម្ម ការរក្សាសុវត្ថិភាពនិងអនាម័យជាដើម)

  • ការផលិតអាហារនិងភេសជ្ជៈការផលិតអាហារនិងភេសជ្ជៈទូទៅ(ការផលិត ការកែច្នៃ នៃផលិតផលអាហារនិងភេសជ្ជៈ(លើកលែងគ្រឿងស្រវឹង) ការរក្សាសុវត្ថិភាពអនាម័យ)

  • ឧស្សាហកម្មភោជនីយដ្ឋានការងារភោជនីយដ្ឋានទូទៅ(ការធ្វើម្ហូបឬភេសជ្ជៈ ការទទួលភ្ញៀវ ការគ្រប់គ្រងហាង)

  • រុក្ខាប្រមាញ់រុក្ខាប្រមាញ់ (ការបណ្ដុះព្រៃឈើ ការផលិតឈើ ជាដើម)

  • ឧស្សាហកម្មឈើការកែច្នៃឈើនៅក្នុងឧស្សាហកម្មអារឈើ និងឧស្សាហកម្មក្តារបន្ទះជាដើម

ការណែនាំអំពីសិស្សច្បងដែលធ្វើការនៅជប៉ុន

វីដេអូខាងក្រោមបានបង្កើតឡើងសម្រាប់ត្រឹមខែមីនា ឆ្នាំ 2022។ នៅខែមេសា ឆ្នាំ 2024 "ឧស្សាហកម្មផលិតគ្រឿងបន្លាស់ និងគ្រឿងឧបករណ៍" ត្រូវបានប្ដូរទៅជា "វិស័យផលិតកម្មផលិតផលឧស្សាហកម្ម"។

Blossom! in Japan.

វីដេអូខាងក្រោមបានបង្កើតឡើងសម្រាប់ត្រឹមខែមីនា ឆ្នាំ 2022។ ចាប់ពីខែមេសាឆ្នាំ 2024 តទៅ មានវិស័យឧស្សាហកម្មកំណត់ពិសេសចំនួន 16។

  • Play movie in a new window:14 in demand occupations
  • Play movie in a new window:Specified Skilled Workers supported in work & life
  • Play movie in a new window:utilize your skills experience
Page Top