ប្រព័ន្ធជំនួយគាំទ្រដល់អ្នកដែលធ្វើការ
日本語 English Filipino ភាសាខ្មែរ नेपाली မြန်မာဘာသာစကား Монгол хэл Bahasa Indonesia Tiếng Việt ภาษาไทย 简体中文 বাাংলা O`zbek اردو हिंदी Bahasa Melayu ພາສາລາວ Кыргыз тили

ប្រព័ន្ធជំនួយគាំទ្រដល់អ្នកដែលធ្វើការ
នេះជាការពន្យល់ពាក់ព័ន្ធនឹងពលករជំនាញកម្រិត1។
លក្ខណៈពិសេសធំមួយនៃ "ពលករជំនាញកម្រិត1" គឺការមានប្រព័ន្ធជំនួយគាំទ្រដ៏កក់ក្តៅពីភាគីជប៉ុន។ អ្នកដែលមកប្រទេសជប៉ុនក្នុងនាមជាពលករជំនាញកម្រិត1 អាចធ្វើការដោយគ្មានការបារម្ភខណៈដែលទទួលបានជំនួយគាំទ្រដូចខាងក្រោមពីនិយោជក។
1. មុនពេលមកប្រទេសជប៉ុន នឹងទទួលបានការណែនាំអំពីការរស់នៅក្នុងប្រទេសជប៉ុនជាភាសាដែលខ្លួនអាចយល់បាន។
2. ពេលមកដល់ប្រទេសជប៉ុន នឹងត្រូវបានទៅទទួលនៅអាកាសយានដ្ឋាន ហើយពេលធ្វើមាតុភូមិនិវត្តន៍ នឹងត្រូវបានជូនដំណើរដល់អាកាសយានដ្ឋាន។
3. ទទួលបានជំនួយពាក់ព័ន្ធនឹង ការជួលផ្ទះ ការបើកគណនីធនាគារ ការទិញទូរស័ព្ទចល័តនិងបែបបទភ្ជាប់ទឹកភ្លើងហ្គាសនៅប្រទេសជប៉ុន។
4. ដើម្បីរស់នៅប្រទេសជប៉ុន នឹងមានវគ្គណែនាំតម្រង់ទិសអំពីក្បួនច្បាប់និងសុវជីវធម៌ក្នុងសង្គមជប៉ុន របៀបប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងវិធីដោះស្រាយជាដើមក្នុងករណីកើតមានគ្រោះមហន្តរាយដូចជារញ្ជួយដីជាដើម។
5. ទទួលបានជំនួយអំពីបែបបទនិងការបង្កើតឯកសារសម្រាប់ចុះបញ្ជីស្នាក់នៅនិងពន្ធជាដើមនៅសាលាក្រុងនៃកន្លែងដែលស្នាក់នៅ។
6. ទទួលបានជំនួយដើម្បីសិក្សាភាសាជប៉ុនបន្ថែមទៀត។
7. ប្រសិនបើជួបបញ្ហា នឹងអាចពិគ្រោះយោបល់និងទទួលដំបូន្មានជាភាសាកំណើតឬភាសាអង់គ្លេស។
8. ឱកាសជួបទំនាក់ទំនងជាមួយជនជាតិជប៉ុនត្រូវបានបង្កើតឡើងដើម្បីឲ្យឆាប់បន្សាំខ្លួននឹងសង្គមជប៉ុនបានឆាប់រហ័ស។
9. ករណីត្រូវឈប់ពីការងារដោយសារមូលហេតុពីភាគីក្រុមហ៊ុន នឹងទទួលបានជំនួយស្វែងរកកន្លែងការងារថ្មី។
10. មានការប្រជុំជាទៀងទាត់ដើម្បីពិភាក្សាបញ្ហាផ្សេងៗជាមួយអ្នកដឹកនាំទទួលបន្ទុកផ្តល់ជំនួយគាំទ្រដល់ពលករជំនាញនៅក្នុងក្រុមហ៊ុន។
អំពីស្ថាប័នទទួលយក
1 ស្តង់ដារសម្រាប់ស្ថាប័នទទួលយក ទទួលយកជនបរទេស
- ①កិច្ចសន្យាការងារដែលចុះជាមួយជនបរទេសគឺសមស្រប
- ②ស្ថាប័នសាមីមានលក្ខណៈសមស្រប(ឧទាហរណ៍៖ គ្មានការល្មើសច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារក្នុងរង្វង់5ឆ្នាំចុងក្រោយ)
- ③មានប្រព័ន្ធគាំទ្រដល់ជនបរទេស (ឧទាហរណ៍៖អាចគាំទ្រដោយប្រើភាសាដែលជនបរទេសអាចយល់បាន)
- ④ផែនការគាំទ្រជនបរទេសគឺសមស្រប(ឧទាហរណ៍៖រួមបញ្ចូលការណែនាំអំពីការរស់នៅជាដើម)
2 កាតព្វកិច្ចរបស់ស្ថាប័នទទួលយក
- ①អនុវត្តកិច្ចសន្យាដែលបានចុះជាមួយជនបរទេសដោយខ្ជាប់ខ្ជួន(ឧទាហរណ៍៖បង់ប្រាក់ឈ្នួលបានត្រឹមត្រូវ)
- ②អនុវត្តការគាំទ្រជនបរទេសឲ្យបានសមស្រប
→ចំពោះការគាំទ្រ អាចពឹងពាក់ស្ថាប័នគាំទ្រដែលចុះបញ្ជីក៏បាន។
បើពឹងពាក់ទាំងស្រុង នោះក៏បំពេញលក្ខខណ្ឌចំណុច1លេខ③ដែរ - ③ជូនដំណឹងគ្រប់ប្រភេទទៅទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍
(សំគាល់) បើខកខានមិនបានអនុវត្ត①ដល់③ នោះមិនត្រឹមតែលែងអាចទទួលយកជនបរទេសប៉ុណ្ណោះទេ ថែមទាំងអាចនឹងទទួលការណែនាំ បទបញ្ជាកែលម្អជាដើមពីទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ផងដែរ។
អំពីស្ថាប័នគាំទ្រដែលចុះបញ្ជី
1 ស្តង់ដារដើម្បីទទួលបានការចុះបញ្ជី
- ①ស្ថាប័នសាមីមានលក្ខណៈសមស្រប(ឧទាហរណ៍៖ គ្មានការល្មើសច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារក្នុងរង្វង់5ឆ្នាំចុងក្រោយ)
- ②មានប្រព័ន្ធគាំទ្រដល់ជនបរទេស (ឧទាហរណ៍៖អាចគាំទ្រដោយប្រើភាសាដែលជនបរទេសអាចយល់បាន)
2 កាតព្វកិច្ចរបស់ស្ថាប័នគាំទ្រដែលចុះបញ្ជី
- ①អនុវត្តការគាំទ្រជនបរទេសឲ្យបានសមស្រប
- ②ជូនដំណឹងគ្រប់ប្រភេទទៅទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍
(សំគាល់) បើខកខានមិនបានអនុវត្ត①ដល់② នោះអាចនឹងត្រូវបានលុបចោលការចុះបញ្ជី។

ការណែនាំអំពីសិស្សច្បងដែលធ្វើការនៅជប៉ុន
វវីដេអូខាងក្រោមបានបង្កើតឡើងសម្រាប់ត្រឹមខែមីនា ឆ្នាំ 2022។ នៅខែមេសា ឆ្នាំ 2024 "ឧស្សាហកម្មផលិតគ្រឿងបន្លាស់ និងគ្រឿងឧបករណ៍" ត្រូវបានប្ដូរទៅជា "វិស័យផលិតកម្មផលិតផលឧស្សាហកម្ម"។