បែបបទរហូតដល់ធ្វើការនៅជប៉ុនជាពលករជំនាញ
日本語 English Filipino ភាសាខ្មែរ नेपाली မြန်မာဘာသာစကား Монгол хэл Bahasa Indonesia Tiếng Việt ภาษาไทย 简体中文 বাাংলা O`zbek اردو हिंदी Bahasa Melayu ພາສາລາວ Кыргыз тили

បែបបទរហូតដល់ធ្វើការនៅជប៉ុនជាពលករជំនាញ
លំដាប់លំដោយទូទៅ
លំដាប់លំដោយទូទៅនៃបែបបទរហូតដល់ធ្វើការនៅជប៉ុនជាពលករជំនាញគឺមានដូចបន្តបន្ទាប់នេះ។ (គំនូសបំព្រួញខាងក្រោមជាការពន្យល់ពាក់ព័ន្ធនឹងពលករជំនាញកម្រិត1) យ៉ាងណាមិញ បែបបទគឺខុសគ្នាទៅតាមប្រទេស ហើយក៏មានប្រទេសដែលមានបែបបទនៅក្នុងប្រទេសខ្លួនដោយប្លែកពីគេផងដែរ ហេតុនេះសូមប្រុងប្រយ័ត្ន(ព័ត៌មានលម្អិត សូមសាកសួរទៅកាន់ស្ថានទូតជប៉ុន ឬអាជ្ញាធរគ្រប់គ្រងការបញ្ជូនពលករទៅបរទេសនៅឯប្រទេសរបស់អ្នក)។
នៅប្រទេសជប៉ុន
ទំនាក់ទំនងព័ត៌មាន | ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន |
---|---|
អាសយដ្ឋាន | 〒107-0052 8-6-9 អាកាសាកា មិណាតុឃុ រាជធានីតូក្យូ |
លេខទូរសព្ទ | 03-5412-8521 080-3459-7889 |
លេខទូរសារ | 03-5412-8526 |
អាសយដ្ឋានអ៊ីមែល | camemb.jpn@mfaic.gov.kh rithy_bbajp@yahoo.com |
ភាសាអាចប្រើបាន | ជប៉ុន អង់គ្លេស ខ្មែរ |
នៅប្រទេសកម្ពុជា
ទំនាក់ទំនងព័ត៌មាន | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា (The Ministry of Labour and Vocational Training of the Kingdom of Cambodia) |
---|---|
អាសយដ្ឋាន | អគារលេខ 3 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ ទឹកល្អក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
លេខទូរសព្ទ | +855-23880474 +855-78449959 |
អាសយដ្ឋានអ៊ីមែល | sopheakhoung@yahoo.com |
ភាសាអាចប្រើបាន | អង់គ្លេស ខ្មែរ |



- ※1ការប្រឡងដែលត្រូវនឹងប្រភេទការងារនៃវិស័យឧស្សាហកម្មជាក់លាក់
- ※2・ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុននៃមូលនិធិជប៉ុន(មូលនិធិជប៉ុន) ឬ ・ការប្រឡងសមត្ថភាពជំនាញភាសាជប៉ុន(កម្រិតN4ឡើង) (មូលនិធិជប៉ុន・សមាគមគាំទ្រការអប់រំអន្តរជាតិជប៉ុន) ជាដើម
- ※3○មានអាយុចាប់ពី18ឆ្នាំឡើង
○បានជាប់ការប្រឡងជំនាញនិងការប្រឡងភាសាជប៉ុន(ត្រូវបានលើកលែងចំពោះជនបរទេសដែលបានបញ្ចប់កម្មសិក្សាជំនាញកម្រិត2ដោយលទ្ធផលល្អ)
○មិនបានស្នាក់នៅប្រទេសជប៉ុនសរុបចាប់ពី5ឆ្នាំឡើងដោយលក្ខណៈសម្បត្តិស្នាក់នៅពលករជំនាញកម្រិត1
○មិនត្រូវបានទាមទារប្រាក់ធានា ឬមិនបានចុះកិច្ចសន្យាដែលកំណត់អំពីប្រាក់សំណងល្មើសកិច្ចសន្យា
○ករណីមានចំណាយដែលខ្លួនត្រូវទទួលបន្ទុក គឺបានយល់ដឹងគ្រប់គ្រាន់អំពីខ្លឹមសារនោះ
ជាដើម - ※4○ទទួលការណែនាំអំពីការរស់នៅដែលធ្វើឡើងដោយស្ថាប័នទទួលយកជាដើម
○ចុះបញ្ជីស្នាក់នៅ នៅរដ្ឋបាលមូលដ្ឋានដែលខ្លួនស្នាក់នៅ
○បើកគណនីធនាគារសម្រាប់ទទួលប្រាក់ខែ
○រកឲ្យបានកន្លែងស្នាក់នៅ
ជាដើម
អំពីការប្រឡង
①ការប្រឡងដើម្បីពិនិត្យសមត្ថភាពភាសាជប៉ុន (តែពលករជំនាញកម្រិត1 ប៉ុណ្ណោះ)
ដើម្បីទទួលបានលក្ខណៈសម្បត្តិស្នាក់នៅជា “ពលករជំនាញកម្រិត1” ចាំបាច់ត្រូវជាប់ការប្រឡង “ការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុន (JFT-Basic)” ឬ “ការប្រឡងសមត្ថភាពជំនាញភាសាជប៉ុន (JLPT)” កម្រិតN4 ដែលការប្រឡងនេះត្រូវបានអនុវត្តនៅក្នុងប្រទេសជប៉ុននិងប្រទេសនីមួយៗ។ (ចំពោះពលករជំនាញកម្រិត2 គឺមិនចាំបាច់)
- - គេហទំព័រនៃការប្រឡងមូលដ្ឋានគ្រឹះភាសាជប៉ុន (JFT-Basic) ជាភាសាខ្មែរ(មូលនិធិជប៉ុន)
- - គេហទំព័រផ្លូវការជាភាសាអង់គ្លេស(មូលនិធិជប៉ុន・សមាគមគាំទ្រការអប់រំអន្តរជាតិជប៉ុន)នៃ “ការប្រឡងសមត្ថភាពជំនាញភាសាជប៉ុន (JLPT)”
* ចំពោះ "ការមើលថែទាំ" បន្ថែមពីនេះចាំបាច់ត្រូវជាប់ "ការប្រឡងវាយតម្លៃភាសាជប៉ុនសម្រាប់ការមើលថែទាំ" ដែរ។
②ការប្រឡងជំនាញ
ដើម្បីទទួលបានលក្ខណៈសម្បត្តិស្នាក់នៅ “ពលករជំនាញ” ចាំបាច់ត្រូវជាប់ “ការប្រឡងជំនាញ” តាមវិស័យឧស្សាហកម្មជាក់លាក់ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសជប៉ុននិងប្រទេសនីមួយៗ។
ការណែនាំអំពីសិស្សច្បងដែលធ្វើការនៅជប៉ុន
វវីដេអូខាងក្រោមបានបង្កើតឡើងសម្រាប់ត្រឹមខែមីនា ឆ្នាំ 2022។ នៅខែមេសា ឆ្នាំ 2024 "ឧស្សាហកម្មផលិតគ្រឿងបន្លាស់ និងគ្រឿងឧបករណ៍" ត្រូវបានប្ដូរទៅជា "វិស័យផលិតកម្មផលិតផលឧស្សាហកម្ម"។