ការប្រលងប្រជែងបងើ្កតឡូហោ្គក្នុង
" ព្រឹត្តិការណ័គីហ្សូណាជប៉ុន-កម្ពុជា "
ខែមិនា ឆ្នាំ2014
ដើម្បីជំរុញនូវ "ទំនាក់ទំនងជប៉ុន-កម្ពុជា" ស្ថានទូតជប៉ុនសូមអញ្ជើញសាធារណជនចូលរួមបងើ្កតឡូហោ្គដើម្បីចូលរួមក្នុងព្រឹត្តិការណ៍គីហ្សូណាជប៉ុន-កម្ពុជា។
យើងរង់ចាំទទួលនូវការចូលរួមដ៏ច្រើនកុះករ!
★ ពាក្យសុំចូលរួម [WORD] [PDF]
១- ចំពោះការបងើ្កតឡូហោ្គ
បង្កើតឡូហោ្គដែលពិពណ៌នាអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងជប៉ុន។ ឡូហោ្គត្រូវមានលក្ខណៈសមស្របសម្រាប់ប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយឬក៏ប្រើប្រាស់នៅក្នុងវិស័យសារព័ត៌មានផ្សេងៗ។
២- លក្ខណ្ឌនៃការចូលរួម
បេក្ខជនអាចចូលរួមបានដោយសេរីដោយមិនមានកំណត់អំពីអាយុ ភេទ និងមុខរបរ។ (អាចចូលរួមបានគ្រប់ៗគ្នា)
៣- ថៃ្ងផុតកំណត់ឈប់ទទួលពាក្យ
ថៃ្ង២៨ ខែមេសា ឆ្នាំ២០១៤
៤- ការជ្រើសរើស
ការវាយតមៃ្លនឹងត្រូវត្រួតពិនិត្យមើលយ៉ាងល្អិតល្អន់ដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយអ្នកដែលទទួលបានជ័យលាភីម្នាក់នឹងត្រូវបានជ្រើសរើស។
៥- ការប្រកាសលទ្ធផល
លទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅតាមរយៈគេហទំព័ររបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
៦-លក្ខណ្ឌនៃការរចនាឡូហ្គោ
ត្រូវប្រើក្រដាសបញ្ឈរ ដែលមានផ្ទៃព័រណ៍ស ទំហំ A4
សូមផ្ញើឡូហ្គោជា2ប្រភេទ គឺប្រភេទស-ខ្មៅ និងមានព័រណ៍។ ការរចនាមិនកំណត់អំពីការលាយព័រណ៍ឬក៏ប្រើព័រណ៍ប្រដេញនោះទេ។
សូមផ្ញើតែប្រភេទ JPEG, GIF, Illustrator និង Photoshop។ (កំណត់ចំណាំ) អាចនិងមានការស្នើសុំផ្លាស់ប្តូរប្រេភទទិន្នន័យ។
មិនមានកំរិតពីចំនួននៃការដាក់ពាក្យនោះទេ។ ប៉ុនែ្តបេក្ខជន ត្រូវតែបំពេញពាក្យសុំមួយចំពោះឡូហ្គោមួយ។
ពាក្យសុំនិងមិនប្រគល់ជូនវិញនោះទេ។
៧- របៀបនៃការដាក់ពាក្យ
ផ្ញើទៅកាន់អ៊ីម៉េលៈ info.jpn@pp.mofa.go.jp
ចំពោះទិន្នន័យដើមរបស់ឡូហ្គោត្រូវផ្ញើភ្ជាប់ជាមួយនិងអ៊ីម៉េល
(កំណត់ចំណាំ) ប្រសិនបើផ្ញើតាមរយៈអ៊ីម៉េល នោះទំហំត្រូវតែតូចជាង 500 Kilobytes
៨- កម្មសិទ្ធបញ្ញា
រាល់ស្នាដៃទាំងអស់បេក្ខជនត្រូវធ្វើឡើងដោយខ្លួនឯងផ្ទាល់ ក្រោមប្រធានបទនៃ "ព្រឹត្តិការណ៍គីហ្សូណាជប៉ុន-កម្ពុជា " ហើយបេក្ខជនមិនមានសិទ្ធបោះពុម្ពឬក៏ប្រើប្រាស់ស្នាដៃដែលជាប់ជ័យលាភីក្នុងគោលបំណងណាមួយបាននោះទេ។
ស្នាដៃដែលផ្ទុយពីសណ្តាប់ធ្នាប់សង្គម ឬរំលោភទៅលើច្បាប់ និងនិតិវិធីរួមទាំងការបង្ខូចកេរ្តិ៍ឈ្មោះ និងរំលោភលើកម្មសិទ្ធបញ្ញា របស់ភាគីទី៣នឹងមិនអាចចូលរួមនៅក្នុងការប្រកួតនេះបានទេ។
រាល់ស្នាដៃដែលបានបង្កើតឡើងនិងក្លាយជាកម្មសិទ្ធរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់ឡូហ្គោនឹងត្រូវធ្វើការសម្រេចដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
៩- សំណួរផ្សងៗ
សូមទាក់ទងមកកាន់ផ្នែកវប្បធម៌និងព័ត៌មាននៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយៈទូរស័ព្ទលេខៈ +855 23 210 331
អ៊ីម៉េលៈ info.jpn@pp.mofa.go.jp