កម្មវិធីប្រលងចំរៀងណូដូជីម៉ាន់លើកទី4នៅកម្ពុជា
" សម្រាប់សិស្សនិស្សិតសិក្សាភាសាជប៉ុន "


ខែធ្នូ ឆ្នាំ2012


ដើម្បីជំរុញការសិក្សាភាសាជប៉ុននៅកម្ពុជានិងដើម្បីជំរុញនូវទំនាក់ទំនងវិស័យវប្បធម៌នៅកម្ពុជា ស្ថានទូតជប៉ុនសូមអញ្ជើញសិស្សា នុសិស្សដែលកំពុងសិក្សាភាសាជប៉ុននៅកម្ពុជាក៏ដូចជាបេក្ខជនដែលមានឧប្បនិស្ស័យខាងផ្នែកចម្រៀងជាពិសេសការច្រៀងជាភាសាជប៉ុន ចូលរួមនៅក្នុងកម្មវិធីណូដូជីម៉ាន់2013។
★ ពាក្យសុំចូលរួម [WORD] [PDF]

  1- កម្មវិធីប្រលងវគ្គដំបូង

 នៅទីក្រុងភ្នំពេញ
កាលបរិច្ឆេទៈ ថ្ងៃអាទិត្យ ទី20 ខែមករា ឆ្នាំ2013 វេលាម៉ោង8:00ព្រឹក
ទីកន្លែងៈ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)
 នៅទីរួមខេត្តសៀមរាប
កាលបរិច្ឆេទៈ ថ្ងៃអាទិត្យ ទី27 ខែមករា ឆ្នាំ2013 វេលាម៉ោង13:00រសៀល
ទីកន្លែងៈ មជ្ឈមណ្ឌលព័ត៌មានបាយ័ន
ផ្ទះលេខ056 ភូមិត្រពាំងសេះ ឃុំគោកឈកស្រុកសៀមរាប

  2- កម្មវិធីប្រលងផ្តាច់ព្រ័ត្រ

កាលបរិច្ឆេទៈ ថ្ងៃសៅរ៍ ទី23 ខែកុម្ភៈ វេលាម៉ោង13:00រសៀល
ទីកន្លែងៈ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

  3- លក្ខណ្ឌនៃការចូលរួមកម្មវិធី

បេក្ខជនទាំងអស់ត្រូវមានសញ្ជាតិកម្ពុជា
ចំពោះបេក្ខជនច្រៀងជាពួកត្រូវមានចំនួនសមាជិកយ៉ាងច្រើន10នាក់

  4- ជម្រើសបទចំរៀង

បេក្ខជនត្រូវជ្រើសរើសបទចំរៀងមួយបទពីបញ្ជីបទចំរៀង ប្រសិនបើបេក្ខជនមិនពេញចិត្តចម្រៀងនៅក្នុងបញ្ជីបទចម្រៀងនោះទេ បេក្ខជនអាចជ្រើសរើសចម្រៀងផ្សេងរួចសរសេរចំណងជើងនៅក្នុងពាក្យសុំ។

  5- ថៃ្ងផុតកំណត់ឈប់ទទួលពាក្យ

ថ្ងៃច័ន្ទ ទី14 ខែមករា ឆ្នាំ2013

  6- បែបបទនៃការសុំចូលរួម

ផ្ញើពាក្យសុំទៅកាន់អ៊ីម៉េលៈ info.jpn@pp.mofa.go.jp
ឬផ្ញើទៅកាន់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានអាស័យដ្ឋាននៅក្នុងបរិវេណវិទ្យាស្ថានជាតិបរទេសផ្លូវសហព័ន្ធរុស្សី

  7- សំណួរផ្សងៗ

សូមទាក់ទងមកកាន់ផ្នែកវប្បធម៌និងព័ត៌មាននៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយៈទូរស័ព្ទលេខៈ +855 23 210 331
អ៊ីម៉េលៈ info.jpn@pp.mofa.go.jp


Copyright(C): Embassy of Japan in Cambodia