ការប្រលងប្រជែងបងើ្កតឡូហោ្គនិងពាក្យស្លោកសម្រាប់
" ខួប60ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា "
ខែវិច្ឆិកា ឆ្នាំ2012
ដើម្បីជំរុញ "ខួប60ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា" ស្ថានទូតជប៉ុនសូមអញ្ជើញសាធារណជនចូលរួមបងើ្កតឡូហោ្គ និង ពាក្យស្លោក។
យើងរង់ចាំទទួលនូវការចូលរួមដ៏ច្រើនកុះករ!
★ ពាក្យសុំចូលរួម [WORD] [PDF]
1- ចំពោះការបងើ្កតឡូហោ្គ
បង្កើតឡូហោ្គដែលពិពណ៌នាអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងជប៉ុន។ ឡូហោ្គត្រូវមានលក្ខណៈសមស្របសម្រាប់ប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយឬក៏ប្រើប្រាស់នៅក្នុងវិស័យសារព័ត៌មានផ្សេងៗ។
2- ចំពោះពាក្យស្លោក
បង្កើតពាក្យស្លោកដែលរៀបរាប់អំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងជប៉ុន។ ពាក្យស្លោកត្រូវតែមានភាពសាមញ្ញនិងសមស្របសម្រាប់ការប្រើប្រាស់នៅក្នុងទំនាក់ទំនងនៃការផ្សព្វផ្សាយជាសាធារណៈ។
3- លក្ខណ្ឌនៃការចូលរួម
បេក្ខជនអាចចូលរួមបានដោយសេរីដោយមិនមានកំណត់អំពីអាយុ ភេទ និងមុខរបរ។
(អាចចូលរួមបានគ្រប់ៗគ្នា)
4- ថៃ្ងផុតកំណត់ឈប់ទទួលពាក្យ
ថៃ្ងសុក្រ ទី30 ខែវិច្ឆិកា ឆ្នាំ2012
5- ការជ្រើសរើស
ការវាយតមៃ្លនឹងត្រូវត្រួតពិនិត្យមើលយ៉ាងល្អិតល្អន់ដោយគណៈកម្មការរៀបចំខួប60ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា ហើយអ្នកដែលទទួលបានជ័យលាភីម្នាក់នឹងត្រូវបានជ្រើសរើស។
6- ការប្រកាសលទ្ធផល
លទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅតាមរយៈគេហទំព័រនេះ
7-លក្ខណ្ឌនៃការរចនាឡូហ្គោ
ត្រូវប្រើក្រដាសបញ្ឈរ ដែលមានផ្ទៃព័រណ៍ស ទំហំ A4
សូមផ្ញើឡូហ្គោជា2ប្រភេទ គឺប្រភេទស-ខ្មៅ និងមានព័រណ៍។ ការរចនាមិនកំណត់អំពីការលាយព័រណ៍ឬក៏ប្រើព័រណ៍ប្រដេញនោះទេ។
សូមផ្ញើតែប្រភេទ JPEG, GIF, Illustrator និង Photoshop។ (កំណត់ចំណាំ) អាចនិងមានការស្នើសុំផ្លាស់ប្តូរប្រេភទទិន្នន័យ។
មិនមានកំរិតពីចំនួននៃការដាក់ពាក្យនោះទេ។ ប៉ុនែ្តបេក្ខជន ត្រូវតែបំពេញពាក្យសុំមួយចំពោះឡូហ្គោមួយ។
ពាក្យសុំនិងមិនប្រគល់ជូនវិញនោះទេ។
8-លក្ខណ្ឌនៃពាក្យស្លោក
ភាសាៈ អង់គ្លេស ឬជប៉ុន
(កំណត់ចំណាំ) បន្ទាប់ពីធ្វើការជ្រើសរើស ពាក្យស្លោកដែលទទួលបានជ័យលាភីនិងត្រូវធ្វើការបកប្រែជាភាសាខ្មែរ។
រាល់ការដាក់ពាក្យត្រូវផើ្ញតាមរយៈអ៊ីម៉េល។
មិនមានកំរិតពីចំនួននៃការដាក់ពាក្យនោះទេ។ ប៉ុន្តែអ្នកចូលរួមត្រូវ បំពេញបែបបទមួយរាល់ពាក្យស្លោកមួយ។
ពាក្យចូលរួមនិងមិនប្រគល់ជូនវិញនោះទេ។
9- របៀបនៃការដាក់ពាក្យ
ផ្ញើទៅកាន់អ៊ីម៉េលៈ info.jpn@pp.mofa.go.jp
ចំពោះទិន្នន័យដើមរបស់ឡូហ្គោត្រូវផ្ញើភ្ជាប់ជាមួយនិងអ៊ីម៉េល
(កំណត់ចំណាំ) ប្រសិនបើផ្ញើតាមរយៈអ៊ីម៉េល នោះទំហំត្រូវតែតូចជាង 500 Kilobytes
10- កម្មសិទ្ធបញ្ញា
រាល់ស្នាដៃទាំងអស់បេក្ខជនត្រូវធ្វើឡើងដោយខ្លួនឯងផ្ទាល់ ក្រោមប្រធានបទនៃ "អបអរខួប60ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាង ជប៉ុននិងកម្ពុជា " ហើយបេក្ខជនមិនមានសិទ្ធបោះពុម្ពឬក៏ប្រើប្រាស់ស្នាដៃដែលជាប់ជ័យលាភីក្នុងគោលបំណងណាមួយបាននោះទេ។
ស្នាដៃដែលផ្ទុយពីសណ្តាប់ធ្នាប់សង្គម ឬរំលោភទៅលើច្បាប់ និងនិតិវិធីរួមទាំងការបង្ខូចកេរ្តិ៍ឈ្មោះ និងរំលោភលើកម្មសិទ្ធបញ្ញា របស់ភាគីទី3នឹងមិនអាចចូលរួមនៅក្នុងការប្រកួតនេះបានទេ។
រាល់ស្នាដៃដែលបានបង្កើតឡើងនិងក្លាយជាកម្មសិទ្ធរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការប្រើប្រាស់ឡូហ្គោនិងពាក្យស្លោកជាផ្លូវការសម្រាប់ខួបអនុស្សាវរីយ៍នឹងត្រូវធ្វើការសម្រេចដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ មិនអនុញ្ញាតិអោយមានការកែប្រែទំហំនិងព័រណ៍ដើមរបស់ឡូហ្គោនោះទេ។
11- សំណួរផ្សងៗ
សូមទាក់ទងមកកាន់ផ្នែកវប្បធម៌និងព័ត៌មាននៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយៈទូរស័ព្ទលេខៈ +855 23 210 331
អ៊ីម៉េលៈ info.jpn@pp.mofa.go.jp